បាល់ទាត់អន្តរជាតិ
Endrick ស៊ុតមួយគ្រាប់ចុងម៉ោង ជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីលឈ្នះអង់គ្លេស 1-0 (មានវីដេអូ)
កីឡាករវ័យក្មេង Endrick ដែលជាអនាគតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid បានស៊ុតបាល់បញ្ចូលទី 1 គ្រាប់ចុងម៉ោងនៅក្នុងការប្រកួតមិត្តភាពអន្តរជាតិរបស់ពួកគេទល់នឹងក្រុមតោខកំណាចអង់គ្លេស កាលពីរំលងអាធ្រាតយប់មិញនេះ។ យ៉ាងណាមិញ ការប្រកួតរវាងក្រុមជម្រើសជាតិទាំងពីរដែលធ្វើឡើងនៅកីឡដ្ឋាន Wembley បានបញ្ចប់ទៅដោយលទ្ធផល 1-0។
សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស នេះជាការរងបរាជ័យជាលើកដំបូងរបស់ពួកគេ ដែលជាការប្រកួតក្នុងដីរបស់ខ្លួនឯង ក្នុងចំណោម 21 ប្រកួតចុងក្រោយ គិតចាប់តាំងពីខែតុលា ឆ្នាំ 2020 មក។ ក្រុមជម្រើសជាតិអង់គ្លេសដែលដឹកនាំដោយលោក Gareth Southgate ហាក់មិនមានមទម្រង់លេងនៅតំបន់ប្រយុទ្ធល្អប្រសើរឡើយ ខណៈដែលពួកគេមានស្ថិតិស៊ុតចំគោលដៅតិចតួច ហើយចុងក្រោយភ្លាត់របូតគ្រាប់បាល់ក្រោមស្នាដៃរបស់ Endrick នៅនាទីទី 80។
ដោយឡែក Endrick មិនបានចូលលេងជាជម្រើសដំបូងឡើយ ដោយគេបានប្ដូរចូលជំនួស Rodrygo នៅនាទីទី 71។ ការរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករវ័យ 17 ឆ្នាំរូបនេះ បានធ្វើគាត់ក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលអាចរកគ្រាប់បាល់បាននៅក្នុងទឹកដីនៃកីឡដ្ឋាន Wembley។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar