បាល់ទាត់អន្តរជាតិ
បារាំង អាចនឹងត្រូវដកសិទ្ធិពីការប្រកួត World Cup U-17
ក្រុមជម្រើសជាតិបារាំងកំពុងប្រឈមនឹងការដកសិទ្ធិពីការប្រកួត FIFA World Cup U-17 ដែលការប្រកួតកំពុងដំណើរការនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ពួកគេត្រូវបានជាប់ការចោទប្រកាន់សម្រាប់ការដាក់កីឡាករដែលគ្មានសិទ្ធិចូលលេង។
កីឡាករដែលស្ថិតនៅក្នុងចំណោទបញ្ហានៃការខុសច្បាប់របស់ FIFA នោះគឺ Yanis Issoufou ដែលកំពុងប្រកបអាជីពជាមួយក្លឹប Montpellier។ ខ្សែប្រយុទ្ធវ័យ 17 ឆ្នាំរូបនេះ បានលេងតំណាងឲ្យសាធារណរដ្ឋនីហ្សេរីយ៉ា ក្នុងអំឡុងពេលប្រកួតជម្រុះកាលពី 3 ខែមុន។ ច្បាប់របស់ FIFA បានហាមប្រាមដល់ កីឡាករបាល់ទាត់មិនឲ្យលេងក្នុងក្រុមជម្រើសជាតិ 2 ផ្សេងគ្នា ក្នុងព្រឹត្តិការណ៍នៃការប្រកួតតែមួយនោះទេ។
ដូច្នេះមានន័យថា FIFA អាចនឹងចាត់វិធានការដកសិទ្ធិមិនឲ្យក្រុមជម្រើសជាតិបារាំងប្រកួតបន្តទៀតឡើយ។ យោងតាមគេហទំព័រ sportnewsafrica.com បានឲ្យដឹងថា កំហុសជាក់ស្ដែងរបស់ពួកគេ គឺខាងសហព័ន្ធបាល់ទាត់បារាំង មិនបានជូនដំណឹងអំពីការផ្លាស់ប្តូរសញ្ជាតិកីឡាករ Yanis Issoufou ទៅកាន់ FIFA នៅឆ្នាំនេះនោះទេ។
បច្ចុប្បន្នក្រុមជម្រើសជាតិបារាំង U-17 បានឡើងដល់វគ្គ 8 ក្រុមចុងក្រោយហើយ ដែលពួកគេត្រូវបានចាប់ឆ្នោតប៉ះនឹង អ៊ូសបេគីស្ថាន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលការប្រកួតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 25 ខែវិច្ឆិកាខាងមុខ។ ដោយឡែកប្រទេសប៊ូគីណាហ្វាសូ ក៏កំពុងពិចារណាត្រៀមដាក់ពាក្យបណ្តឹងអំពីរឿងនេះផងដែរ ដើម្បីទទួលបានឱកាសឡើងទៅប្រកួតជុំបន្ទាប់ ខណៈដែលប្រទេសបារាំងបាន ទម្លាក់ពួកគេក្នុងវគ្គជម្រុះ កាលពីពេលកន្លងទៅ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como