Connect with us

បាល់ទាត់អន្តរជាតិ

Noah Darvich យុវជន​របស់ Barcelona ឈ្នះពាន World Cup U-17

Published

on

តារា​ឆ្នើម​នៅ​ឈុត​យុវជន​របស់​ក្លឹប Barcelona គឺ​កីឡាករ Noah Darvich បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាឡឺម៉ង់​របស់​ខ្លួន​ឈ្នះពាន World Cup អាយុ​ក្រោម 17 ឆ្នាំ​កាល​ពី​ថ្ងៃសៅរ៍​ម្សិលមិញ​នេះ ដែល​ជា​ការ​ប្រកួត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​បារាំង។

យ៉ាង​ណា​មិញ សម្រាប់​ពាន​រង្វាន់ FIFA World Cup U-17 នេះ​ដែរ ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់​ទើប​តែ​បាន​ឈ្នះ​វា​ជា​លើក​ដំបូង​ប៉ុណ្ណោះ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ​គឺ​ប្រេស៊ីល ដោយ​ឈ្នះ​បាន​សរុប 4 ដង នៅ​ឆ្នាំ 1997, 1999, 2003 និង 2019។

ដោយ​ឡែក​សម្រាប់ Noah Darvich ដែល​លេង​ក្នុង​តំណែង​ជា​ខ្សែបម្រើ​ប្រយុទ្ធ និង​ដើរ​តួ​ជា​កាពីតែន​ក្រុម​ផង​ដែរ​នោះ ក៏​បាន​ស៊ុត​បញ្ចូលទី 1 គ្រាប់​ដែរ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​ស្មើ​គ្នា 2 ទល់​នឹង 2 ហើយ​ការ​ប្រកួត​ក៏​ឈាន​ដល់​វគ្គ​ប៉េណាល់​ទី​កាត់​សេចក្ដី។ ជា​ចុង​ក្រោយ អាឡឺម៉ង់​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​បារាំង ដោយ​មាន​ការ​ជួយ​សង្គ្រោះ​បាល់​ពី​អ្នកចាំទី​របស់​ពួក​គេ Konstantin Heide ផង​ដែរ។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២