បាល់ទាត់អន្តរជាតិ
Inter Milan ត្រៀមឆក់យក Mehdi Taremi ដែលក្លឹបបិសាចក្រហមកំពុងចង់បាន
ក្លឹប Inter Milan ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធមួយរូប ដែលជាគោលដៅនៃការចង់បានរបស់ក្លឹបបិសាចក្រហម Manchester United ផងដែរគឺកីឡាករ Mehdi Taremi។ ខ្សែប្រយុទ្ធវ័យ 31 ឆ្នាំរូបនេះ គឺជាកីឡាករដែលមានឈាមជ័រនៃតំបន់អាស៊ីរបស់យើង និងកំពុងប្រកបអាជីពជាមួយក្លឹប Porto។
យ៉ាងណាមិញ កីឡាករចាស់វស្សារបស់ក្លឹប FC Porto រូបនេះ កំពុងត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅ Old Trafford ក្នុងខែមករា ដើមឆ្នាំក្រោយ សម្រាប់ការបំពេញនូវចំណុចខ្វះខាតក្នុងតំបន់ប្រយុទ្ធកណ្ដាលរបស់ក្លឹបបិសាចក្រហម Manchester United។
រដូវកាលនេះ បិសាចក្រហមទើបតែស៊ុតបញ្ចូលទីបាន 13 គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតបើកឆាក Premier League ចំនួន 12 លើករបស់ពួកគេ ដោយកីឡាករចំណូលថ្មី Rasmus Hojlund មិនទាន់រកបានមួយគ្រាន់នៅឡើយទេក្នុងលីគ ខណៈដែល Marcus Rashford រកបានត្រឹមតែ 1 គ្រាប់ប៉ុណ្ណោះ ចាប់តាំងពីបើករដូវកាលមក។
ដោយឡែកពួកគេកំពុងសម្លឹងមើលឃើញថា Mehdi Taremi នឹងអាចមកបំពេញចំណុចខ្វះខាតនេះបាន ស្របពេលដែលកីឡាករសញ្ជាតិអ៊ីរ៉ង់រូបនេះ នឹងផុតកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយ។ ទោះបីជាយ៉ាងណាក៏ដោយរបាយការណ៍ពី Fichajes បានអះអាងថា ក្លឹប FC Porto នៅតែដាក់តម្លៃលក់កីឡាកររូបនេះ 20 លានអឺរ៉ូ ទៅ 25 លានអឺរ៉ូ។
មិនទាន់មានការដាក់សំណើរជាផ្លូវការណ៍ណាមួយមកកាន់ Porto នោះទេ ប៉ុន្តែគេជឿថា Inter Milan ជាបេក្ខភាពដែលមានឱកាសខ្ពស់ក្នុងការនាំយក Mehdi Taremi នៅខែមករាខាងមុខនេះ។ Inter Milan អាចនឹងប្រញាប់ប្រញាល់ក្នុងការដេញថ្លៃមុនពេលខ្សែប្រយុទ្ធរូបនេះផុតកុងត្រា តែពួកគេក៏កំពុងពិចារណាដែរថា ពួកគេមាន Lautaro Martinez និង Marcus Thuram រួចហើយ នៅក្នុងតំបន់ប្រយុទ្ធ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
អ្នកចាំទីអាយុ 16 ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបាល់ស៊ុតចំដើមទ្រូង (មានវីដេអូ)
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton