Connect with us

បាល់ទាត់អន្តរជាតិ

Khephren Thuram កំពុង​មាន​ទំនាក់​ទំនង​ក្នុង​ការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ Real Madrid

Published

on

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ​របស់​ក្លឹប Nice គឺ​កីឡាករ Khephren Thuram ទៅ​កាន់​ទឹកដី​អេស្ប៉ាញ​នា​ចុង​បញ្ចប់​រដូវកាល​នេះ។ កីឡាករ​វ័យ 22 ឆ្នាំ​ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​វីរបុរស​បារាំង Lilian Thuram និង​ជា​ប្អូន​ប្រុស​របស់​ខ្សែប្រយុទ្ធ​ក្លឹប Inter Milan គឺ​កីឡាករ Marcus Thuram ធ្លាប់​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​ហង្សក្រហម Liverpool កាល​ពី​រដូវក្ដៅ​កន្លង​ទៅ។

ខ្សែបម្រើ​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់​ក្លឹប Nice ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​ប្រទេស​បារាំង ដោយ​នៅ​រដូវកាល​នេះ គាត់​បាន​បង្ហាញ​ខ្លួន 10 ប្រកួត​ក្នុង​ក្របខណ្ឌ Ligue 1។ Khephren Thuram បាន​បង្ហាញ​ខ្លួន​សរុប​សម្រាប់ Nice ចំនួន​សរុប 148 ប្រកួត​មក​ហើយ គិត​ចាប់​តាំង​ពី​គាត់​បាន​ចាកចេញ​ពី​អតីត​ក្លឹប​កាល​ពី​កុមារភាព​របស់​ខ្លួន AS Monaco ក្នុង​ឆ្នាំ 2019។

កុងត្រា​បច្ចុប្បន្ន​របស់ Khephren Thuram នឹង​ត្រូវ​ផុត​កំណត់​នៅ​រដូវក្តៅ​ឆ្នាំ 2025 ហើយ Liverpool ត្រូវ​បាន​គេ​គិត​ថា នៅ​តែ​រក្សា​កូន​ចិត្ត​របស់​ខ្លួន​ចង់​បាន​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ត្រូវ​បាន​អ្នក​តំណាង​របស់​ខ្លួន​ណែនាំ​ទៅ​កាន់ Real Madrid ដោយ​អះអាង​ថា Khephren គឺ​ជា​កីឡាករ​ដែល​មាន​បច្ចេកទេស​ខ្លាំង ហើយ​សាកសម​សម្រាប់​ក្រុម​របស់​លោក Carlo Ancelotti។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២