បាល់ទាត់អន្តរជាតិ
មកស្គាល់កីឡាករវ័យក្មេង Claudio Echeverri ដែលស៊ុតបញ្ចូលទី Hat-trick នាំអាហ្សង់ទីនឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-17
កាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីន U-17 គឺកីឡាករ Claudio Echeverri បានស៊ុតបញ្ចូលទី 3 គ្រាប់ម្នាក់ឯង ខណៈដែលអាហ្សង់ទីនបានឈ្នះ 3-0 លើគូប្រជែងប្រេស៊ីល ក្នុងវគ្គ 8 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup U-17 កាលពីម្សិលមិញ ហើយពួកគេនឹងត្រូវជួបជាមួយអាឡឺម៉ង់នៅវគ្គបន្ទាប់ ជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនបានមើលឃើញថា Claudio Echeverri នឹងក្លាយជាអនាគតនៃខ្សែប្រយុទ្ធដ៏អស្ចារ្យសម្រាប់អាហ្សង់ទីន រហូតអ្នកខ្លះទៀតបានលាន់មាត់ថា ទម្រង់លេងរបស់កីឡាកររូបនេះនឹងសាកសមបំផុតក្នុងការស្នងតំណែងមរតកដ៏អស្ចារ្យរបស់តារាឆ្នើម Lionel Messi។ បច្ចុប្បន្ន Echeverri បានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៃការប្រកួត FIFA World Cup U-17 ដែលស្មើនឹងមិត្តរួមក្រុមរបស់ខ្លួន Augustin Roberto មាន 5 គ្រាប់ដូចគ្នា។
តើ Claudio Echeverri ជានរណា? កីឡាករវ័យ 17 ឆ្នាំរូបនេះ លេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធ និងកំពុងប្រកបអាជីពជាមួយក្លឹប River Plate នៃលីគកំពូលអាហ្សង់ទីន។ គាត់ត្រូវបានក្លឹបប្រូម៉ូតឡើងមកលេងជាមួយឈុតធំនៅរដូវកាលនេះ និងបានបង្ហាញខ្លួន 4 ប្រកួតមកហើយ តែមិនទាន់អាចរកគ្រាប់បាល់បាននៅឡើយទេ។
Claudio Echeverri កើតនៅទីក្រុង Resistencia នៃប្រទេសអាហ្សង់ទីន ហើយបានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាមួយក្រុម Deportivo Lujan។ នៅចុងឆ្នាំ 2016 គាត់បានសាកល្បងសមត្ថភាពនៅ River Plate ហើយនៅឆ្នាំបន្ទាប់ក៏ចុះហត្ថលេខាជាផ្លូវការជាមួយក្លឹបតែម្ដង។
គាត់ធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែទម្រង់លេងដ៏អស្ចារ្យជាមួយឈុតយុវជនវ័យក្មេងរបស់ River Plate នៅក្នុងការប្រកួតមួយ នាទីក្រុង Venice ប្រទេសអ៊ីតាលី។ ក្រុមរបស់គាត់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ប៉ុន្តែ Claudio Echeverri បានស៊ុតបញ្ចូលទីរហូតដល់ 9 គ្រាប់ ក្នុងការបង្ហាញខ្លួនសរុបត្រឹមតែ 6 ប្រកួតប៉ុណ្ណោះ។
ប្រភព: Thehindu
-
បាល់ទាត់អន្តរជាតិ5 days ago
អ្នកចាំទីអាយុ 16 ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបាល់ស៊ុតចំដើមទ្រូង (មានវីដេអូ)
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton