បាល់ទាត់អន្តរជាតិ
កីឡាករមួយរូបរបស់បិសាចក្រហម កំពុងពិចារណាចង់ទៅលេងនៅ Al-Nassr ជាមួយ Cristiano Ronaldo
យោងតាមគេហទំព័រ TheNassrZone បានឲ្យដឹងថា តារាឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Casemiro ត្រូវបានគេរាយការណ៍ថា កំពុងចាប់ផ្តើមពិចារណា ដើម្បីចូលរួមជាមួយក្លឹប Al-Nassr របស់ Cristiano Ronaldo នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ។
យ៉ាងណាមិញ Cristiano Ronaldo បានចូលរួមជាផ្លូវការណ៍ជាមួយក្លឹបនៅ Saudi Pro League (SPL) កាលពីខែមករា ឆ្នាំ 2023 បន្ទាប់ពីមានរឿងរកាំរកូសជាមួយក្លឹប និងគ្រូបង្វឹកលោក Erik ten Hag។ ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានរួមរស់ជាមួយ Al-Nassr បានរយៈពេលជាង 1 រដូវកាលមកហើយ និងបានស៊ុតបញ្ចូលទីជាហូហែរ ដែលសរុបមកទល់នឹងពេលនេះមានចំនួន 38 គ្រាប់។
ដោយឡែកពេលនេះ Casemiro កំពុងត្រៀមទៅចូលរួមជាមួយអតីតមិត្តរួមក្រុមចាស់របស់ខ្លួន Cristiano Ronaldo ផងដែរ នៅខែមករាដើមឆ្នាំក្រោយនេះ។ Casemiro បានចូលរួមជាមួយ Man United នៅរដូវក្តៅឆ្នាំ 2022 ក្នុងតម្លៃខ្លួន 60 លានផោន ហើយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញខ្លួនសរុបចំនួន 63 ប្រកួតមកហើយ ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង។
ប្រភព: Dailypost NG