Connect with us

បាល់ទាត់អន្តរជាតិ

Messi បង្កើត​កំណត់ត្រា​ថ្មី​នៅ​លីគ​កំពូល​អាមេរិក MLS

Published

on

ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​ថ្ងៃនេះ​រវាង Inter Miami និង NY Red Bulls តារា​ឆ្នើម Lionel Messi បាន​រួម​ចំណែក​ដ៏​សំខាន់ សម្រាប់​ជ័យ​ជំនះ 6-1 ក្នុង​ក្រុម​របស់​ខ្លួន។ គាត់​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ចំនួន 5 ដង ក្នុង​ការ​ប្រកួត​នោះ ពោល​គឺ​គាត់​​បាន​​ចូល​​រួម​ ក្នុង​គ្រាប់​បាល់​ទាំង​អស់​របស់​ក្រុម។

ចំពោះ​ការ​សម្តែង​ដ៏​អស្ចារ្យ​នេះ Lionel Messi បាន​បង្កើត​កំណត់ត្រា​ថ្មី​ដ៏​អស្ចារ្យ​បំផុត​​មួយ។ គាត់​បាន​បង្កើត​កំណត់ត្រា​សម្រាប់​ចំនួន Assists ច្រើន​ជាង​គេ ក្នុង​មួយ​ប្រកួត ដោយ​គ្មាន​​កីឡាករ​​ណា​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ MLS ធ្លាប់ Assists បាន 5 ដង ក្នុង​​មួយ​ប្រកួត​នោះ​ទេ។

នេះ​មិន​មែន​ជា​លើក​ទីមួយ ហើយ​ក៏​ប្រហែល​មិនមែន​ជា​កំណត់ត្រា​ចុង​ក្រោយ​របស់​កីឡាករ​អាហ្សង់ទីន​រូប​នេះ សម្រាប់​លីគ​កំពូល​សហរដ្ឋអាមេរិក​នោះ​ឡើយ។ កាល​ពី​សប្តាហ៍​មុន Messi ក៏​បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ផង​ដែរ ដែល​ជា​កំណត់ត្រា​កីឡាករ​​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ ​ក្នុង​​ការ​​ប្រកួតចំនួន 7 លើក​ដំបូង​បន្ទាប់​ពី​បើក​រដូវកាល​នៅ MLS។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២