Connect with us

បាល់ទាត់អន្តរជាតិ

ឪពុក​របស់ Kvaratskhelia ប្រាប់​ពី​បំណង​ដែល​កូន​ប្រុស​របស់​ខ្លួន​ចង់​លេង​ឲ្យ​ក្លឹប Real Madrid

Published

on

ឪពុក​របស់​កីឡាករ​សញ្ជាតិ​ហ្សកហ្ស៊ី Khvicha Kvaratskhelia ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប Napoli បាន​​បង្ហាញ​ថា កូន​ប្រុស​របស់​គាត់​តែងតែ​សុបិន​ចង់​លេង​ឲ្យ​ក្លឹប​អធិរាជ​ស Real Madrid នៅ​ថ្ងៃ​ណា​មួយ។ យ៉ាង​ណា​មិញ បច្ចុប្បន្ន Kvaratskhelia ជា​កីឡាករ​ម្នាក់​ដែល​មាន​ទម្រង់​លេង​លេច​ធ្លោរ​ខ្លាំង និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អនាគត​នៃ​ខ្សែប្រយុទ្ធ​ស្លាប​ដ៏​ល្អ​បំផុត​ក្នុង​ពិភពបាល់ទាត់​ផង​ដែរ។

កីឡាករ​វ័យ 22 ឆ្នាំ​រូបនេះ​គឺ​ជា​កីឡាករ​ដ៏​សំខាន់ និង​ជា​តួអង្គ​ដ៏​លេច​ធ្លោរ​របស់ Napoli នា​ពេល​បច្ចុប្បន្ន។ Kvartskhelia ត្រូវ​បាន Napoli ចុះ​ហត្ថលេខា​ពី​ក្លឹប Dinamo Batumi ដែល​ស្ថិត​នៅ​ទឹកដី​កំណើត​របស់​គាត់ ក្នុង​តម្លៃ​ផ្ទេរ​ត្រឹមតែ 13.3 លានអឺរ៉ូ (11.5 លានផោន) ប៉ុណ្ណោះ នៅ​រដូវ​ក្តៅឆ្នាំ 2022 ហើយ​នៅ​ឆ្នាំ​ដដែល​នោះ​ដែរ គាត់​បាន​ឈ្នះ​ពាន Serie A ទៀត​ផង។

Napoli មិន​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ការ​លក់ Kvaratskhelia ដែល​នៅ​សល់​កុងត្រា​រហូត​ដល់​រដូវ​ក្តៅឆ្នាំ 2027 នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ដេញ​ថ្លៃ​ប្រហែល 100 លានអឺរ៉ូ​កើត​ឡើង ពួក​គេ​អាច​នឹង​ពិចារណា។ ស្រប​ពេល​ដែល Kvaratskhelia កំពុង​ឡើង​ជើង​ខ្លាំង និង​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ហូហែរ​ដែរ​នោះ ឪពុក​របស់​គាត់​បាន​បង្ហើប​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដោយ​និយាយ​ថា៖ “គាត់ (Kvaratskhelia) តែងតែ​សុបិន ហើយ​ខ្ញុំ​ជឿជាក់​ថា គាត់​នៅ​ចង់​លេង​ឲ្យ​ក្លឹប Real Madrid។ នៅ​ក្នុង​គ្រួសារ​របស់​ខ្ញុំ គ្រប់គ្នា គឺ​ជា​អ្នកគាំទ្រ​របស់ Real Madrid លើក​លែង​តែ​ខ្ញុំ…”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២