បាល់ទាត់អន្តរជាតិ
កីឡាករបាល់ទាត់វ័យ 21 ឆ្នាំម្នាក់ បានស្លា.ប់ បន្ទាប់ពីត្រូវរន្ទះបាញ់ក្នុងអំឡុងពេលប្រកួត
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន រឿងដែលនឹកស្មានមិនដល់មួយបានកើតឡើងនៅក្នុងការប្រកួតដណ្តើមពានរង្វាន់ប្រចាំតំបន់ក្នុងទីក្រុង Santo Antonio da Platina ប្រទេសប្រេស៊ីល ដែលកីឡាករម្នាក់បានបាត់បង់ជីវិតដោយសារត្រូវរន្ទះបាញ់។
ក្នុងអំឡុងពេលនៃការប្រកួតរវាងក្លឹប Uniao Jaiirense និង Unidos កីឡាករវ័យ 21 ឆ្នាំម្នាក់ឈ្មោះ Caio Henrique de Lima Gonçalves បានស្លាប់ ហើយកីឡាករ 6 នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ប៉ូលីសនៅទីក្រុង Santo Antonio da Platina បាននិយាយថា Gonçalves ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីរន្ទះបាញ់ និងដួលនៅលើទីលានប្រកួត ប៉ុន្តែក្រោយមកគាត់បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក។ យោងតាមរបាយការណ៍ពី Globo បានឲ្យដឹងថា មានជនរងគ្រោះម្នាក់ក្នុងចំណោមកីឡាករទាំង 6 នាក់នោះ គឺកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលអ្នកផ្សេងទៀតកំពុងត្រូវបានតាមដានដោយវេជ្ជបណ្ឌិត។
ប្រភព: Telecomasia