បាល់ទាត់អន្តរជាតិ
Erik ten Hag ថា ការធ្លាក់ចេញពី UCL មិនមែនមានន័យថា អ្វីៗត្រូវចប់នោះទេ!!!
គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បានលើកឡើងថា ការធ្លាក់ចេញពីក្របខណ្ឌ UEFA Champions League មិនមែនមានន័យថា រដូវកាលនេះ អ្វីៗគ្រប់យ៉ាងរបស់ពួកគេបានបញ្ចប់នោះទេ។
ការចាញ់ 1-0 របស់បិសាចក្រហម ក្រោមស្នាដៃ Bayern Munich កាលពីរំលងអាធ្រាតយប់មិញនេះ បានធ្វើឲ្យក្រុមរបស់លោក Erik ten Hag បញ្ចប់ទៅដោយឈរនៅបាតតារាងនៃពូល A ក្នុងក្របខ័ណ្ឌ UEFA Champions League ដែលមានន័យថា ពួកគេអស់ឱកាសទាំងស្រុងសូម្បីតែលេង Europa League។
យ៉ាងណាមិញ ថ្លែងក្រោយចប់ការប្រកួត លោក Ten Hag បាននិយាយថា ក្រុមរបស់គាត់នៅតែមានរឿងជាច្រើនទៀតដែលត្រូវធ្វើ ទោះបីជា Manchester United ធ្លាក់ចេញពីពានរង្វាន់ UCL, Carabao Cup និងកំពុងឈរនៅចំណាត់ថ្នាក់លេខ 6 ក្នុងតារាង Premier League ក៏ដោយ។
Erik ten Hag បាននិយាយថា៖ “នៅមានការប្រកួតជាច្រើនទៀតដែលត្រូវលេង ហើយឥឡូវនេះយើងអាចផ្តោតទៅលើ Premier League។ នេះគឺជាអ្វីដែលអាចផ្ដល់ឲ្យយើងនូវឱកាសលេង Champions League រដូវកាលក្រោយ ដូច្នេះយើងត្រូវប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឈរនៅក្នុងចំណោមក្រុមកំពូលតារាងទាំង 4 ហើយឆ្នាំក្រោយ ត្រូវត្រឡប់ទៅ UEFA Champions League វិញ… ដូច្នេះមានរឿងជាច្រើនដែលត្រូវធ្វើ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត