បាល់ទាត់អន្តរជាតិ
Atletico Madrid បដិសេធមិនទិញផ្ដាច់កុងត្រារបស់ Griezmann ឡើយ!!!

អនាគតរបស់ Antoine Griezmann គឺជាប្រធានបទមួយដែលត្រូវបានពិភាក្សារវាងនាយកប្រតិបត្តិក្លឹប Atletico Madrid លោក Gil Marin និងនាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Mateu Alemany ក្នុងអំឡុងអាហារពេលល្ងាចដែលធ្វើឡើងនៅទីក្រុង Madrid កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ក្លឹបអ្នកមានបុណ្យ Barcelona មិនមានចំណាប់អារម្មណ៍ក្នុងការនាំយក Antoine Griezmann មកវិញឡើយ នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Atletico Madrid ក៏មិនព្រមទិញផ្ដាច់កុងត្រារបស់កីឡាករវ័យ 31 ឆ្នាំរូបនេះដែរ។
ខ្សែប្រយុទ្ធ Antoine Griezmann ហាក់ដូចជាមានទម្រង់លេងធ្លាក់ចុះ ចាប់តាំងពីការផ្ទេរទៅ Barcelona មក រហូតដល់ Barcelona អនុញ្ញាតឲ្យគាត់ខ្ចីជើងជាមួយក្លឹបចាស់ Atletico Madrid វិញ។ រដូវកាលនេះ Griezmann រកបានត្រឹមតែបីគ្រាប់ប៉ុណ្ណោះនៅក្របខណ្ឌ La Liga។
អ្វីដែលសំខាន់នោះគឺ ស្ថានភាពដ៏លំបាករបស់ក្លឹប Barcelona។ យ៉ាងណា Atletico Madrid ដឹងថា ប្រសិនបើ Griezmann ត្រឡប់មក Barcelona វិញ ក្លឹបកាតាឡាន់មួយនេះ នឹងត្រូវប្រឈមមុខជាមួយបញ្ហាហិរញ្ញវត្ថុដ៏ធំ ព្រោះពួកគេនឹងត្រូវបង់ថ្លៃរំលោះប្រចាំឆ្នាំរបស់គាត់លើសពី 22 លានអឺរ៉ូ។
ងាកមកមើល Griezmann វិញ គាត់ចង់លេងឲ្យក្លឹប Atletico Madrid បន្តទៀត ហើយបានយល់ព្រមបញ្ចុះថ្លៃប្រាក់ខែ។ លើសពីនេះទៅទៀត គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Diego Simeone ក៏នៅតែមានទំនុកចិត្តលើ Griezmann ផងដែរ ដោយគិតថា គាត់នឹងអាចមានទម្រង់លេងដូចកាលពីមុនវិញ។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona