Connect with us

បាល់ទាត់អន្តរជាតិ

Huddersfield Town ប្រកាស​បណ្តេញ​គ្រូ​បង្វឹក​របស់​ខ្លួន​ចេញ​ពី​តំណែង

Published

on

នៅ​មុន​នេះ​បន្តិច​ក្លឹប Huddersfield Town បាន​ប្រកាស​បញ្ជាក់​ថា ពួកគេ​បាន​បណ្តេញ​គ្រូ​បង្វឹក​របស់​ខ្លួនគឺ​លោក Darren Moore ចេញ​ពី​តំណែង​ហើយ។ យ៉ាង​ណា​មិញ គ្រូ​បង្វឹក​វ័យ 49 ឆ្នាំ​រូប​នេះ ត្រូវ​បាន​ក្លឹប Huddersfield Town តែងតាំង​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​គាត់​បាន​ដឹកនាំ​ដោយ​ជោគជ័យ ជួយ​ឲ្យ​ក្លឹប Sheffield Wednesday ឈ្នះ​ពាន​រង្វាន់ League One។

លោក Darren Moore បាន​ចូល​មក​កាន់​តំណែង​ជា​គ្រូ​បង្វឹក Huddersfield Town ក្នុង​នាម​ជា​អ្នកជំនួស​តំណែង​របស់​អតីត​គ្រូ​បង្វឹក​លោក Neil Warnock។ ថ្វី​ត្បិត​តែ​គ្រូ​បង្វឹក​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ដឹកនាំ​យ៉ាង​ល្អ​ពេល​នៅ​ក្លឹប​ចាស់ Sheffield Wednesday ក៏​ដោយ ប៉ុន្តែ​គាត់​ដឹកនាំ​មិន​បាន​ល្អ​ឡើយ​ជាមួយ Huddersfield Town។

គិត​ចាប់​តាំង​ពី​ចូលកាន់​តំណែង​ក្នុង​ខែ​កញ្ញា​ឆ្នាំ 2023 មក Darren Moore បាន​ដឹកនាំ​ក្រុម​ឈ្នះ​តែ 3 ប្រកួត​ប៉ុណ្ណោះ ក្នុង​ចំណោម 23 ប្រកួត។ Darren Moore បាន​ដឹកនាំ​ប្រកួត​ចុង​ក្រោយ ដែល​ជា​ការ​ប្រកួត​រវាង Huddersfield Town ទល់​នឹង QPR ជា​ការ​ប្រកួត​ក្របខណ្ឌ Championship ក្នុង​លទ្ធផល 1-1។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២