បាល់ទាត់អន្តរជាតិ
កីឡាករ 3 រូបរបស់ Liverpool អាចនឹងចាកចេញ បន្ទាប់ពីលោក Jurgen Klopp
យោងតាមរបាយការណ៍ពី talkSPORT បានឲ្យដឹងថា កីឡាករ 3 នាក់ ដែលជាកីឡាករសំខាន់ៗរបស់ក្លឹបហង្សក្រហម Liverpool អាចនឹងចាកចេញពីក្លឹបរបស់ខ្លួន បន្ទាប់ពីគ្រូបង្វឹកលោក Jurgen Klopp ចាកចេញនៅចុងបញ្ចប់នៃរដូវកាល 2023-2024 នេះ។
យោងតាមប្រភពដដែលបានឲ្យដឹងថា ខ្សែការពារ Virgil van Dijk, Trent Alexander-Arnold និងខ្សែប្រយុទ្ធ Mohamed Salah មិនមានបំណងបន្តកិច្ចព្រមព្រៀងរបស់ពួកគេជាមួយហង្សក្រហមឡើយ ហើយមានបំណងចាកចេញពីក្លឹប បន្ទាប់ពីអវត្តមានរបស់គ្រូបង្វឹកវ័យ 56 ឆ្នាំលោក Jurgen Klopp របស់ពួកគេ។ កីឡាកររបស់ក្លឹបហង្សក្រហម Liverpool ទាំង 3 រូបនេះ នឹងផុតកុងត្រារបស់ខ្លួននៅ Anfield នាចុងខែមិថុនា ឆ្នាំ 2025។
គួរដឹងផងដែរថា កាលពីថ្ងៃទី 26 ខែមករា លោក Jurgen Klopp បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរបស់ក្លឹបថា នៅចុងបញ្ចប់នៃរដូវកាល 2023/2024 គាត់នឹងចាកចេញពីក្លឹប។ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ ក៏បានបញ្ជាក់ផងដែរថា គាត់នឹងមិនស្វែងរកក្លឹបថ្មីដើម្បីដឹកនាំទេ នៅឆ្នាំក្រោយ ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប Barcelona និង Roma ក៏ដោយ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត