បាល់ទាត់អន្តរជាតិ
ភរិយារបស់ Palacios លក់មេដាយ និងអាវរបស់ស្វាមី ដើម្បីដោះស្រាយបំណុល

អ្នកនាង Jesica Farias ដែលជាភរិយារបស់ខ្សែបម្រើក្លឹប Bayern Leverkusen និងជាម្ចាស់ជើងឯក World Cup 2022 គឺកីឡាករអាហ្សង់ទីន Ezequiel Palacios បានលក់មេដាយ និងអាវរបស់ស្វាមីខ្លួន ដើម្បីទូទាត់បំណុលលើថ្លៃផ្ទះរបស់ពួកគេក្នុងទីក្រុង Tigre ប្រទេសអាហ្សង់ទីន (នេះបើតាមការរាយការណ៍ដោយ Mundo Deportivo)។
យោងតាមប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា ប្រពន្ធរបស់កីឡាករ Palacios ធ្វើបែបនេះដោយសារតែស្វាមីរបស់នាង មិនព្រមសងបំណុលជាមួយនឹងប្រាក់ដែលមានស្រាប់។ គួរដឹងផងដែរថា Jesica Farias បានដាក់ពាក្យលែងលះរួចហើយជាមួយនឹង Palacios និងមានបំណងទាមទារផ្នែកមួយនៃទ្រព្យសម្បត្តិរបស់កីឡាករវ័យ 25 ឆ្នាំរូបនេះផងដែរ។
គេមិនបានដឹងថា មានមេដាយ និងអាវរបស់កីឡាករចំនួនប៉ុន្មាន ត្រូវបានអ្នកនាង Jesica Farias លក់នោះទេ។ សូមរំលឹកផងដែរថា Palacios បានបង្ហាញខ្លួន 3 ប្រកួតនៅ World Cup ក្នុងប្រទេសកាតា ហើយក៏ជាអ្នកដែលបានឈ្នះមេដាយមាស និងពានជាមួយអាហ្សង់ទីនដែរ។ រដូវកាលនេះ Palacios ក៏ជាកីឡាករសំខាន់របស់ក្លឹប Bayer Leverkusen ដោយគេបានស៊ុតបញ្ចូលទី 5 គ្រាប់ និង Assists 2 ដង ក្នុងការបង្ហាញខ្លួន 22 ប្រកួត។
ប្រភព: Telecomasia
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!