បាល់ទាត់អន្តរជាតិ
Pep Guardiola ណែនាំឲ្យប្រធានក្លឹប Barcelona តែងតាំងគ្រូបង្វឹកឆ្នើមរូបនេះជាអ្នកកាន់កាប់តំណែងបន្តពី Xavi
លោក Pep Guardiola ដែលជាអតីតគ្រូបង្វឹកឆ្នើម និងជាកីឡាកររបស់ Barcelona បានបង្ហាញពីគំនិត និងបំណងចង់ឲ្យអតីតក្លឹបរបស់ខ្លួនតែងតាំងគ្រូបង្វឹកមួយរូបបន្តតំណែងពី Xavi Hernandez។ យ៉ាងណាមិញ Pep Guardiola ធ្លាប់ជាមនុស្សម្នាក់ដែលបានទទួលការសិក្សារៀនសូត្រយ៉ាងច្រើនពី Johan Cruyff ពេលគាត់នៅអេស្ប៉ាញ។ ក្រោយមក Johan Cruyff បានទទួលមរណភាពនៅឆ្នាំ 2016។
យោងតាមការចុះផ្សាយរបស់ Catalunya បានឲ្យដឹងថា លោក Pep Guardiola បានផ្ដល់យោបល់ពីគំនិតរបស់គាត់ សម្រាប់បេក្ខភាពគ្រូបង្វឹកថ្មីរបស់ក្លឹប Barcelona ដោយគ្រូបង្វឹករបស់ក្លឹប Man City រូបនេះបានប្រាប់ទៅប្រធានក្លឹបលោក Joan Laporta ថា ខ្លួនចង់ឲ្យក្លឹបកាតាឡាន់ចុះហត្ថលេខាលើ Roberto De Zerbi (គ្រូ Brighton) បន្តតំណែងពី Xavi។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ប៉ុន្មានថ្ងៃចុងក្រោយនេះបានអះអាងថា អតីតគ្រូបង្វឹកក្លឹប Bayern Munich និងក្រុមជម្រើសជាតិអាឡឺម៉ង់ គឺលោក Hansi Flick កំពុងមានភាគរយខ្ពស់ក្នុងការទៅដឹកនាំនៅ Barcelona។ ថ្វីត្បិតតែបែបនេះក៏ដោយ អ្វីៗមិនទាន់សម្រេចជាផ្លូវការណ៍ឡើយ ខណៈដែល Barcelona នៅតែស្វែងរកអ្នកស្នងតំណែងរបស់ Xavi។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez