បាល់ទាត់អន្តរជាតិ
Juventus ត្រៀមចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ Arkadiusz Milik
បន្ទាប់ពីចូលរួមជាមួយ Juventus ជាផ្លូវការណ៍ដោយផ្ទេរពី Marseille ខ្សែប្រយុទ្ធ Arkadiusz Milik ហាក់ថយចុះនូវទម្រង់លេង និងមិនអាចបំពេញចិត្តរបស់គ្រូបង្វឹកបាននោះទេ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ ភាគច្រើនបានបំពេញតួនាទីជាអ្នកជំនួស រឺជាជម្រើសបន្ទាប់បន្សំតែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរ គេបានដឹងថា ក្លឹបសេះបង្កង់ Juventus ត្រៀមនឹងចែកផ្លូវគ្នាជាមួយ Arkadiusz Milik ផងដែរ នៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាកុងត្រារបស់គាត់ផុតកំណត់នៅឆ្នាំ 2026 ក៏ដោយ។ ផ្សេងពីនេះដែរក្លឹប Torino ត្រូវបានគេជឿថា កំពុងធ្វើការពិចារណាលើជម្រើសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះ។
យោងតាមរបាយការណ៍របស់ sport.pl បានឲ្យដឹងថា ប្រសិនបើ Juventus ទទួលបានយ៉ាងហោចណាស់ 10 លានអឺរ៉ូ នោះពួកគេនឹងព្រមលក់ Arkadiusz Milik។ លើសពីនេះទៀតសម្រាប់ Arkadiusz Milik ផ្ទាល់ ខ្លួនគាត់ក៏ស្នើសុំការផ្ទេរចេញ ដើម្បីអាចមានឱកាសលេងច្រើននៅក្នុងក្រុមផ្សេងទៀតដែរ ព្រោះនៅ Juventus គាត់ជាកីឡាករបម្រុងដែលស្ទើរតែមិនបានលេងទាំងស្រុងទៅហើយ។
ប្រភព: Dailysports