បាល់ទាត់អន្តរជាតិ
Man United នឹងចំណាយ 10 លានផោន ទើបអាចបណ្ដេញ Erik ten Hag ចេញពីតំណែងនៅពេលនេះបាន
ក្លឹបបិសាចក្រហម Manchester United នឹងត្រូវចំណាយប្រាក់ចំនួន 10 លានផោន ឲ្យដល់ Erik ten Hag និងបុគ្គលិករបស់គាត់ ប្រសិនបើពួកគេសម្រេចចិត្តបណ្តេញគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះចេញពីតំណែង មុនពេលនៃយុទ្ធនាការរដូវកាលនេះបិទបញ្ចប់ទៅ។
សម្ពាធលើ Erik ten Hag បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីការបរាជ័យ 4-0 កាលពីសប្តាហ៍មុន នៅលើទឹកដីរបស់ Crystal Palace។ ទោះជាយ៉ាងណា គាត់នឹងដឹកនាំក្រុមនៅក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យនេះ ទល់នឹងក្លឹបកាំភ្លើងធំ Arsenal ដែលជាក្រុមកំពុងឈរនៅកំពូលតារាង។
ពានរង្វាន់ដែលស្ថិតក្នុងក្ដីសង្ឃឹមចុងក្រោយរបស់ Man United គឺ FA Cup ដែលពួកគេត្រូវប៉ះជាមួយ Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 25 ខែឧសភា ខាងមុខ។ យោងតាមគេហទំព័រ Football Insider បានឲ្យដឹងថា ការបណ្តេញ Erik ten Hag មុនពេលបញ្ចប់រដូវកាលនេះ នឹងធ្វើឲ្យ Man Utd ចំណាយប្រាក់ 10 លានផោន ដែលជាសំណងដល់គ្រូបង្វឹកសញ្ជាតិហូឡង់ និងបុគ្គលិករបស់គាត់។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar