បាល់ទាត់អន្តរជាតិ
Messi ឈានដល់កំណត់ត្រា ស៊ុតបញ្ចូលទី និង Assists ចំនួន 1200 ដង ក្នុងអាជីពរបស់ខ្លួន
ម្ចាស់ពាន Ballon d’Or ចំនួន 8 សម័យកាល និងជាកីឡាករឆ្នើមក្នុងប្រវត្តិសាស្ត្របាល់ទាត់ Lionel Messi របស់ក្លឹប Inter Miami បានឈានដល់កំណត់ត្រានៃការស៊ុតបញ្ចូលទី បូកនឹង Assists បានចំនួន 1200 ដងហើយ ក្នុងអាជីពរបស់គាត់កាលពីម្សិលមិញនេះ។
ក្នុងការប្រកួតក្រៅដីនៅ MLS ក្លឹប Inter Miami បានយកឈ្នះ New England ដោយលទ្ធផល 4-1។ ទន្ទឹមនឹងនេះដែរ Lionel Messi បានស៊ុតបញ្ចូលទី 2 គ្រាប់ និង Assists 2 ដង។ ជាលទ្ធផលនៃស្ថិតិនេះ Messi បានកើនឡើងចំនួនគ្រាប់ស៊ុតបញ្ចូលទី + Assists ចំនួន 1200 ដង ក្នុងអាជីពរបស់ខ្លួន។
ក្នុងការឈានដល់គ្រាប់បាល់ និង Assists ចំនួន 1200 គ្រាប់នេះដែរ Lionel Messi បានចំណាយពេល នៅក្នុងការប្រកួតចំនួន 1057 ពេញមួយអាជីពរបស់គាត់។ ខ្សែប្រយុទ្ធវ័យ 36 ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី 832 គ្រាប់ និង 368 Assists។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar