បាល់ទាត់អន្តរជាតិ
PSG គ្រងតំណែងជើងឯក Ligue 1 ជាលើកទី 12 ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

ក្លឹបយក្ស PSG បានឈ្នះតំណែងជើងឯក Ligue 1 ជាលើកទី 12 ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កាលពីម្សិលមិញនេះ។ យ៉ាងណាមិញ PSG ត្រូវបានកំណត់ថា ជាម្ចាស់ជើងឯកលីគមុនបិទរដូវកាលដោយសារការចាញ់របស់ក្រុមលេខ 2 គឺក្លឹប Monaco។
ក្រុមរបស់លោក Luis Enrique មានពិន្ទុដាច់ពី Monaco រហូតដល់ 12 ពិន្ទុ ខណៈដែលនៅរដូវកាលនេះពួកគេចាញ់ត្រឹមតែ 1 ប្រកួតប៉ុណ្ណោះ។ សម្រាប់ការប្រកួតលីគកំពូលនៃប្រទេសបារាំង (Ligue 1) នៅសល់ការប្រកួតសរុប 7 ប្រកួតទៀត នឹងត្រូវបិទបញ្ចប់រដូវកាលហើយ។
PSG បានបញ្ចប់រដូវកាលរបស់ខ្លួនប្រកបដោយជោគជ័យដោយអាចបន្តតំណែងជាម្ចាស់ពានលីគ និងកំពុងបោះជំហានកាន់តែល្អនៅក្នុងក្របខណ្ឌ UEFA Champions League ផងដែរ។ ពួកគេបានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត បន្ទាប់ពីទម្លាក់ Barcelona និងត្រៀមប៉ះជាមួយ Dortmund នៅដើមខែក្រោយនេះ។
ប្រភព: Sportsmole