បាល់ទាត់អន្តរជាតិ
Man United ត្រៀមដាក់សំណើរច្រើនជាង 80 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Ronald Araujo
យោងតាមសារព័ត៌មាន Sport.es បានឲ្យដឹងថា ប្រធានក្លឹបបិសាចក្រហម Manchester United មានបំណងផ្តល់ជូននូវសំណើរច្រើនជាង 80 លានអឺរ៉ូ សម្រាប់ការដេញថ្លៃដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្តាល Ronald Araujo របស់ Barcelona នៅរដូវក្តៅនេះ។
យោងតាមប្រភពដដែលបានបន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បិសាចក្រហមមានការចាប់អារម្មណ៍កាន់តែខ្លាំងលើកីឡាករសញ្ជាតិអ៊ុយរូហ្គាយ Ronald Araujo។ ទោះបីជា Araujo កំពុងចរចាបន្តកុងត្រាថ្មីជាមួយ Barcelona ប៉ុន្តែមជ្ឈដ្ឋានបាល់ទាត់បានមើលឃើញថា ដោយសារតែសំណើរពី Man United ច្រើនសន្ធឹកសន្ធាប់ពេក ធ្វើឲ្យ Barcelona ពិបាកនឹងបដិសេធ ហើយណាមួយពួកគេកំពុងមានបញ្ហាហិរញ្ញវត្ថុដែលត្រូវកែលម្អផងដែរ។
ក្នុងរដូវកាលនេះ Araujo កាន់តែក្លាយជាកីឡាករដ៏សំខាន់ និងបានចូលលេងក្នុងការប្រកួតចំនួន 34 ប្រកួត ដោយរកបានគ្រាប់បាល់ 1 គ្រាប់។ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ 25 ឆ្នាំរូបនេះជាមួយក្លឹប Barcelona មានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2026។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar