បាល់ទាត់អន្តរជាតិ
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)
កាលពីម៉ោង 2 រំលងអាធ្រាតយប់មិញនេះ គឺជាការប្រកួតដែលក្លឹបយក្សអាឡឺម៉ង់ Bayern Munich ប៉ះជាមួយក្រុមភ្ញៀវ Real Madrid ក្នុងការប្រកួតជើងទី 1 នៃក្របខណ្ឌ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដែលជាលទ្ធផលបានបញ្ចប់ដោយស្មើគ្នា 2-2។
យ៉ាងណាមិញ ខ្សែប្រយុទ្ធឆ្នើម Vinicius Jr បានក្លាយជាកីឡាករល្អប្រចាំការប្រកួត ខណៈដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានរួមចំណែកដ៏សំខាន់សម្រាប់ក្រុមរបស់ខ្លួន។ Vinicius Jr បានស៊ុតបញ្ចូលទី 2 គ្រាប់ម្នាក់ឯង ដែលគ្រាប់បាល់បើកឆាកដំបូងបង្អស់ គាត់រកបាននៅទីទី 24 បន្ទាប់ពីការបញ្ជូនបាល់ដ៏ល្អពីសំណាក់ Toni Kroos។
ដោយឡែក គ្រាប់បាល់តាមស្មើចុងក្រោយ 1 គ្រាប់ទៀតរបស់ Vinicius Jr ជាការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី 83។ ទន្ទឹមនឹងនេះ Bayern Munich ក៏មានទម្រង់លេងល្អផងដែរ ដោយពួកគេមានឱកាសស៊ុតបាននាំមុខ Real Madrid មុន ដែលគ្រាប់បាល់ 2 គ្រាប់របស់ពួកគេគឺជាការស៊ុតបញ្ចូលទីរបស់ Leroy Sane នៅនាទីទី 53 និងគ្រាប់បាល់ប៉េណាល់ទីរបស់ Harry Kane នៅនាទីទី 57។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Sportsmole