Connect with us

បាល់ទាត់អន្តរជាតិ

តើ​ក្រុម​ណា​នឹង​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត​រវាង Real Madrid និង Bayern Munich?

Published

on

នៅ​រំលង​អាធ្រាត​ថ្ងៃ​ទី 9 ខែ​ឧសភា​នេះ (ម៉ោង 2) យើង​នឹង​រក​ឃើញ​ក្រុម​មួយ​ដែល​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត UEFA Champions League រវាង Real Madrid និង Bayern Munich។ ក្រុម​ទាំង 2 នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​​កីឡដ្ឋាន Santiago Bernabeu ខណៈ​ដែល​កាល​ពី​ប្រកួត​ជើង​ទី​មួយ ពួក​គេ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល 2-2។

យ៉ាង​ណា​មិញ ក្លឹប​អធិរាជស Real Madrid ហាក់​ដូច​ជា​មាន​ប្រៀប​ជាង​បន្តិច ដោយ​សារ​តែ​ពួក​គេ​ជា​ក្រុម​ម្ចាស់​ផ្ទះ ដែល​មាន​អ្នកគាំទ្រ​លើក​ទឹកចិត្ត​ជា​ចំណែក​ដ៏​សំខាន់។ មួយ​ក្នុង​ចំណោម Real Madrid រឺ Bayern Munich នឹង​ឡើង​ទៅ​ជួប​ជាមួយ Dortmund ដែល​ឈរ​ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប្រកួត​របស់ Real Madrid និង Bayern Munich ប្រហែល​ជា​កាន់​តែ​តាន​តឹង​ខ្លាំង ព្រោះ​ក្រុម​ទាំង 2 មិន​ជំពាក់​គ្រាប់​បាល់​គ្នា​ឡើយ ហើយ​ពួក​គេ​រៀងៗ​ខ្លួន​នឹង​លេង​ដោយ​ការ​ប្រុង​ប្រយ័ត្ន​បំផុត។ ប្រសិន​បើ​លេង 90 នាទី ដោយ​មិន​អាច​រក​ក្រុម​ដែល​ឈ្នះ​បាន​ទេ​នោះ នឹង​មាន​ការ​ថែម​ម៉ោង 15 នាទី 2 ដង ហើយ​បើ​នៅ​តែ​រក​អ្នក​ឈ្នះ​មិន​ឃើញ​ទៀត នោះ​នឹង​ឈាន​ដល់​វគ្គ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២