បាល់ទាត់អន្តរជាតិ
Lamine Yamal អាចនឹងខកខានការប្រកួតក្រោយ ទល់នឹងអាល់បានី ដោយសារអត់គ្រប់អាយុ
កីឡាករឆ្នើម Lamine Yamal កំពុងមានរដូវកាលដ៏អស្ចារ្យជាមួយ Barcelona ហើយក៏កំពុងរះចែងចាំងនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញផងដែរនៅព្រឹត្តិការណ៍ Euro 2024។ ខ្សែប្រយុទ្ធស្លាបវ័យក្មេងរូបនេះ បានបង្ហាញខ្លួនក្នុងនាមជាកីឡាករជម្រើសដំបូងរបស់ក្រុមនៅ 2 ប្រកួតកន្លងមក ខណៈដែលអេស្ប៉ាញក៏បានកក់កៅអីឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយផងដែរ។
ទោះជាយ៉ាងណា គាត់អាចនឹងខកខានការប្រកួតក្នុងពូលទល់នឹងអាល់បានី ដោយសារអាយុរបស់គាត់ខុសទៅនឹងច្បាប់នៃប្រទេសអាឡឺម៉ង់។ យ៉ាងណាមិញ យោងតាមច្បាប់របស់អាឡឺម៉ង់ បានចែងថា បុគ្គលដែលមានអាយុក្រោម 18 ឆ្នាំ ត្រូវបានហាមឃាត់មិនឲ្យធ្វើការក្រោយម៉ោង 8:00 យប់នោះទេ ដើម្បីការពារពួកគេនៅកន្លែងធ្វើការ។ ច្បាប់នេះក៏អនុវត្តទាំងប្រជាពលរដ្ឋក្នុងស្រុក និងជនបរទេស។
ទោះយ៉ាងណាក៏ដោយ ច្បាប់នេះមានការលើកលែងសម្រាប់អត្តពលិកកីឡា ដែលត្រូវបានអនុញ្ញាតឲ្យពួកគេលេងដល់ម៉ោង 11:00 យប់បាន។ ប៉ុន្តែការប្រកួតរបស់អេស្ប៉ាញចាប់ផ្តើមនៅម៉ោង 9:00 PM និងបញ្ចប់ត្រឹមម៉ោង 11:00 PM ហើយ Lamine Yamal នឹងត្រូវការពេលវេលាបន្ថែម ដើម្បីងូតទឹក រឺនិយាយជាមួយអ្នកសារព័ត៌មាន។ ប្រសិនបើគ្រូបង្វឹកលោក Luis de la Fuente សម្រេចចិត្តប្រើប្រាស់កីឡាកររូបនេះនៅក្នុងប្រកួតនោះ អេស្ប៉ាញអាចនឹងត្រូវពិន័យជាប្រាក់ចំនួន 30,000 អឺរ៉ូ ទៅឲ្យអាជ្ញាធរអាឡឺម៉ង់ ព្រោះ Lamine Yamal ចំណាយពេលនៅទីលានលើសម៉ោង 11 យប់។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត