Connect with us

បាល់ទាត់អន្តរជាតិ

Harvey Elliott ពន្យល់​មូលហេតុ​ដែល​គាត់​ប្ដូរ​មក​ពាក់​អាវ​លេខ 19 វិញ

Published

on

ខ្សែបម្រើ Harvey Elliott របស់​ក្លឹប​ហង្សក្រហម Liverpool នឹង​ពាក់​អាវ​លេខ 19 ចាប់​ពី​រដូវកាល​ឆ្នាំ 2022/23 នេះ​តទៅ ខណៈ​ដែល​លេខ​អាវ​ចាស់​របស់ Elliott គឺ​លេខ 67 ដែល​លេខ​នេះ​គាត់​បាន​ពាក់​ចាប់​តាំង​ពី​បាន​មក​ដល់ Anfield ជា​លើក​ដំបូង ដោយ​ផ្ទេរ​ពី Fulham កាល​ពី​ឆ្នាំ 2019។

Harvey Elliott ដែល​បច្ចុប្បន្ន​មាន​វ័យ 19 ឆ្នាំ​បាន​ពន្យល់​ថា Sadio Mane ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹប​ហង្សក្រហម គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បំផុស​គំនិត​របស់​គាត់ ក្នុង​ការ​សម្រេច​ចិត្ត​យក​អាវ​លេខ 19 សម្រាប់​រដូវកាល​ថ្មី​នេះ។

ដោយ​ឡែក កាល​ពី​រដូវកាល​មុន Elliott បាន​បាត់បង់​ឱកាស​បង្ហាញ​សមត្ថភាព​យ៉ាង​ច្រើន​ដោយ​សារ​តែ​របួស​ក​ជើង​ដ៏​ធ្ងន់ធ្ងរ។ ប៉ុន្តែ​យ៉ាង​ណា អ្នកគាំទ្រ​​សង្ឃឹម​ថា នឹង​បាន​ឃើញ​គាត់​នៅ​លើ​ទីលាន​ច្រើន​ជាង​មុន​នៅ​រដូវកាល​ថ្មី​នេះ បន្ទាប់​ពី​គ្រប់​យ៉ាង​បាន​ត្រឡប់​មក​​សភាព​កាន់​តែ​ប្រសើរ​ឡើង។

Elliott បាន​ប្រាប់​ទៅ​កាន់ LiverpoolFC.com ថា៖ “ជាក់​ស្តែង​លេខ 19 បាន​ក្លាយ​ជា​លេខ​ដែល​ត្រូវ​បាន​កីឡាករ​ដ៏​អស្ចារ្យ​មួយ​ចំនួន​បាន​ពាក់​វា កាល​ពី​អតីតកាល ដូច​ជា Sadio Mane ជាដើម”។

Elliott បាន​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​ចាំ​បាន​ថា អាវ​របស់ Sadio ពាក់ គឺ​លេខ 19 កាល​ពីមុន ដូច្នេះការ​ដែល​អាច​ពាក់​អាវ​លេខ​តាម​គាត់ វា​ពិត​ជា​រីករាយ​ណាស់។ ទោះ​យ៉ាង​ណា លេខ​អាវ​គ្រាន់​តែ​ជា​លេខ​ប៉ុណ្ណោះ តែ​វា​ក៏​ល្អ​ណាស់​ដែរ ដើម្បី​ប្ដូរ​លេខ​អាវ​ថ្មី​ដែល​​ជា​លេខ​តិច​ជាង​មុន។…”

ប្រភព: 90 Min

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២