បាល់ទាត់អន្តរជាតិ
ប្រកួតមិត្តភាពមុនបើករដូវកាល Eddie Nketiah ស៊ុត Hat-Trick ភ្លាម!!!

ក្លឹបកាំភ្លើងធំ Arsenal បានចាប់ផ្តើមយុទ្ធនាការមុនរដូវកាលឆ្នាំ 2022/23 របស់ពួកគេជាមួយនឹងការយកឈ្នះក្នុងលទ្ធផល 5-1 ទៅលើក្រុម Ipswich ក្នុងការប្រកួតមិត្តភាពដោយមិនមានអ្នកទស្សនា នៅទីលានហ្វឹកហាត់របស់ក្លឹប London Colney។
ថ្មីៗក្រោយពីការចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេលវែងជាមួយក្លឹបកាំភ្លើងធំកាលពីខែមុន Eddie Nketiah បានបង្ហាញទម្រង់លេងកាន់តែលេចធ្លោរជាមួយនឹងការស៊ុតបានគ្រាប់បាល់ Hat-Trick នៅក្នុងការប្រកួតនោះ។
Eddie Nketiah ទើបតែនឹងទទួលបានការផ្លាស់ប្ដូរលេខអាវថ្មីពីលេខ 30 មកលេខ 14 ដែលលេខ 14 នេះ គឺជាលេខរបស់អតីតវីរបុរសឆ្នើមរបស់ក្លឹបគឺ Thierry Henry។
Nketiah ស៊ុតបញ្ចូលទីបានគ្រាប់បាល់ទាំងបីគ្រាប់របស់គាត់នៅតង់ទី 1 ហើយក៏ Assist មួយគ្រាប់ទៀត ទៅឲ្យខ្សែបម្រើ Albert Sambi Lokonga ផងដែរ។ នេះជាការប្រកួតរបស់ក្លឹបកាំភ្លើងធំ សម្រាប់តែកីឡាករណាដែលបានត្រឡប់ទៅហ្វឹកហាត់មុនបើករដូវកាលវិញនៅដើមសប្ដាហ៍នេះប៉ុណ្ណោះ។ អ្នកដែលបានជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកន្លងទៅ កំពុងសម្រាកលំហែរកាយ និងមិនទាន់ត្រឡប់មកវិញទេ។
Thomas Partey, Ben White និង Nicolas Pepe ក៏មានវត្តមានជម្រើស 11 នាក់ដំបូងសម្រាប់ក្រុមកាំភ្លើងធំផងដែរ ហើយកីឡាករខ្ចីជើងរបស់ Arsenal ដែលមាន Hector Bellerin និង Reiss Nelson ក៏បានត្រឡប់មកវិញដែរ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម។
ប្រភព: 90 Min