Connect with us

បាល់ទាត់អន្តរជាតិ

Billy Gilmour ព្យាយាម​និយាយ​ជាមួយ​គ្រូបង្វឹក​លោក Thomas Tuchel ដើម្បី​កុំ​ឲ្យ​ក្លឹប​លក់​គាត់​ចេញ

Published

on

ខ្សែបម្រើ Billy Gilmour បាន​ព្យាយាម​និយាយ​ជាមួយ​គ្រួបង្វឹក​របស់​ខ្លួន​គឺ​លោក Thomas Tuchel ដើម្បី​ឲ្យ​គ្រូបង្វឹករូប​នេះ ផ្ដល់​ឱកាស​ឲ្យ​គាត់​អាច​នៅ​លេង​បន្ត​ជា​មួយ​ក្លឹប​តោខៀវ Chelsea។

កីឡាករ​វ័យ 21 ឆ្នាំ​សញ្ជាតិ​ស្កុតឡេន​រូប​នេះ បាន​ត្រឡប់​មក​ពី​​ក្លឹប Norwich City វិញ បន្ទាប់​ពី​លក្ខខណ្ឌ​ខ្ចី​ជើង​ត្រូវ​បញ្ចប់។ ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ ត្រូវ​បាន​ក្លឹប​ត្រៀម​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង​បន្ត​ទៀត រឺ​អាច​លក់​ផ្ដាច់​កុងត្រា​តែ​ម្ដង ព្រោះ​បច្ចុប្បន្ន​នេះ Chelsea ក៏​មាន​កីឡាករ​គ្រប់​គ្រាន់​ហើយ​ដែរ ជា​ពិសេស​កន្លែង​ដែល Billy Gilmour លេង។

Billy Gilmour នៅ​សល់​កុងត្រា​រយៈពេល 2 ឆ្នាំ​ទៀត​ជា​មួយ​ក្លឹប​តោខៀវ ប៉ុន្តែ​ក្លឹប​នឹង​លក់​គាត់​ចេញ​នៅ​រដូវក្តៅ​នេះ ប្រសិន​បើ​មាន​ក្លឹប​ណា​មួយ​ចាប់​អារម្មណ៍ ហើយ​ដាក់​ការ​ដេញ​ថ្លៃ​ដ៏​សម​រម្យ​មួយ​ដែល​អាច​ទទួល​យក​បាន។

គួរ​រំលឹក​ផង​ដែរ​ថា Billy Gilmour គឺ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប​តោខៀវ Chelsea ផ្ទាល់​តែ​ម្ដង ដោយ​គាត់​ចាប់​ផ្ដើម​លេង​តាំង​ពី​ឈុត U18 ក្រោយ​ផ្ទេរ​ពី​ក្លឹប Rangers FC U17 កាល​ពី​ឆ្នាំ 2017។

ប្រភព: 90 Min

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២