បាល់ទាត់អន្តរជាតិ
ក្លឹបចចកខ្មៅ Wolves នឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធលេងកាច Diego Costa

របាយការណ៍ច្បាស់ការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបចចកខ្មៅ Wolverhampton Wanderers បានចុះកិច្ចព្រមព្រៀងជាមួយកីឡាករអាយុតិចមុខចាស់ Diego Costa ខណៈដែលគាត់បានធ្វើការពិនិត្យសុខភាពជាមួយក្លឹបរួចហើយ។
កីឡាករវ័យ 33 ឆ្នាំរូបនេះ បច្ចុប្បន្នមិនស្ថិតក្នុងកម្មសិទ្ធិរបស់ក្លឹបណាឡើយ បន្ទាប់ពីបានផុតកុងត្រាជាមួយក្លឹបនៅប្រេស៊ីល Atletico Mineiro។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Diego Costa នឹងចុះហត្ថលេខាជាមួយ Wolves រហូតដល់ខែមិថុនា ឆ្នាំ 2023 (នេះបើតាមរបាយការណ៍ពីលោក Fabrizio Romano)។
ប្រសិនបើគ្មានឧបសគ្គណាមួយកើតឡើងនោះទេ ការប្រកាសពីការចុះហត្ថលេខារបស់គាត់ជាមួយក្លឹប Wolves នឹងរួចរាល់នៅថ្ងៃនេះ រឺថ្ងៃស្អែក។ ជាមួយគ្នានេះដែរ គាត់អាចមានវត្តមាននៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ពេលក្លឹបចចកខ្មៅប៉ះជាមួយនឹង Liverpool ផងដែរ។
យ៉ាងណាមិញ Wolverhampton បានធ្វើការផ្ទេរអតីតតារាឆ្នើមរបស់ក្លឹបតោខៀវ Diego Costa បន្ទាប់ពីខ្សែប្រយុទ្ធចំណូលថ្មីរបស់ពួកគេ Sasa Kalajdzic នឹងត្រូវរងរបួសរហូតដល់ឆ្នាំ 2023 ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ និងទើបតែទទួលការវះកាត់។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ9 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!