បាល់ទាត់អន្តរជាតិ
កំពុងឡើងជើងខ្លាំង!!! កូនប្រុសរបស់លោក Diego Simeone អាចនឹងត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអាហ្សង់ទីន
ក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងសម្លឹងរកការកោះហៅខ្សែប្រយុទ្ធ Giovanni Simeone ដែលត្រូវជាកូនប្រុសរបស់លោក Diego Simeone សម្រាប់ធ្វើដំណើរទៅកាន់ការប្រកួតប្រជែងពានរង្វាន់បាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតាចុងឆ្នាំនេះ។
Giovanni Simeone បានបង្ហាញនូវទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ដោយគាត់បានស៊ុតបញ្ចូលទី 17 គ្រាប់។ រដូវកាលនេះ Giovanni Simeone បានខ្ចីជើងមក Napoli ហើយគាត់បានស៊ុតបញ្ចូលទី 2 គ្រាប់ក្នុងលីក និងស៊ុតបញ្ចូលទី 4 គ្រាប់នៅ UEFA Champions League។
កាសែត Il Mattino បានរាយការណ៍ថា ខ្សែប្រយុទ្ធរូបនេះ អាចនឹងត្រូវបានកោះហៅដោយក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈដែលអ្នកគ្រប់គ្រងការរៀបចំក្រុមជម្រើសជាតិ កំពុងជម្រុញដល់លទ្ធភាពនៃការនាំយក Giovanni Simeone សម្រាប់ការប្រកួត World Cup 2022។ ដោយឡែក Giovanni Simeone ធ្លាប់បានលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនលើកចុងក្រោយកាលពីឆ្នាំ 2018 ហើយចាប់តាំងពីនោះមក មិនត្រូវបានក្រុមកោះហៅឡើយ។
ប្រភព: Onefootball
-
បាល់ទាត់អន្តរជាតិ5 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
Aymeric Laporte ប្រាប់ថា ខ្លួនចង់ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ5 days ago
មូលហេតុដែល Sergi Roberto បដិសេធមិនផ្ទេរទៅលេងនៅ PL និងសុខចិត្តចូលរួមជាមួយក្លឹប Como