បាល់ទាត់អន្តរជាតិ
Chelsea ត្រៀមចុះហត្ថលេខាលើខ្សែប្រយុទ្ធមួយរូបសញ្ជាតិប្រេស៊ីល តាមការចង់បានរបស់ Pochettino
ក្លឹបតោខៀវ Chelsea កំពុងត្រៀមចុះហត្ថលេខាលើ Matheus Franca របស់ក្លឹប Flamengo ដើម្បីជាកាដូផ្គាប់ចិត្តលោក Mauricio Pochettino ដែលជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ កីឡាករដែលកើតក្នុងទឹកដីនៃប្រទេសប្រេស៊ីលរូបនេះ មានវ័យទើបតែ 19 ឆ្នាំប៉ុណ្ណោះ និងត្រូវបានគេមើលឃើញថា គាត់នឹងក្លាយជាតារាឆ្នើមមួយរូបនាពេលអនាគត។
យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Mail បានឲ្យដឹងថា តោខៀវ Chelsea កំពុងរៀបចំកិច្ចព្រមព្រៀងសម្រាប់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះរួចហើយ ជាមួយនឹងតម្លៃផ្ទេររហូតដល់ទៅ 25 លានផោន។ កាលពីខែមករាកន្លងទៅ មានក្លឹបជាច្រើនបានដាក់សំណើរផ្ទេរ Matheus Franca ប៉ុន្តែក្លឹប Flamengo របស់គាត់ បានឈរក្នុងគោលជំហរដ៏រឹងមាំថា កីឡាកររូបនេះមិនមែនសម្រាប់លក់ឡើយ។
ទោះជាយ៉ាងណាក៏ដោយ ការស្វែងរកច្រកចេញដើម្បីទៅកាន់ការប្រកួតប្រជែងថ្មីរបស់តារាឆ្នើមរូបនេះ ប្រហែលជានឹងកើតឡើងនាពេលឆាប់ៗខាងមុខនេះហើយ ដោយគាត់នឹងចាកចេញពីក្លឹបបច្ចុប្បន្ន ដើម្បីទៅកាន់ទឹកដីអង់គ្លេស។ កន្លងមកមិនមែនមានតែក្លឹបតោខៀវមួយទេ ដែលចង់បានគាត់ ក្លឹប Newcastle ក៏ធ្លាប់ចាប់អារម្មណ៍លើខ្សែបម្រើវ័យក្មេងរូបនេះដែរ ហើយថ្មីៗនេះក្លឹប West Ham United និង Crystal Palace ក៏កំពុងតាមដានពីស្ថានភាពរបស់ Matheus Franca ដូចគ្នា។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal