បាល់ទាត់អន្តរជាតិ
អតីតគ្រូបង្វឹកអាហ្សង់ទីនម្នាក់លើកឡើងថា កីឡាកររូបនេះស្ថិតនៅក្នុងកម្រិតស្មើគ្នាជាមួយ Messi និង Maradona ដែរ

អតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន Cesar Luis Menotti បានអះអាងថា គាត់ចាត់ទុកខ្សែប្រយុទ្ធស្លាប Angel di Maria ស្ថិតនៅកម្រិតស្មើគ្នានឹងវីរបុរសអាហ្សង់ទីន Diego Maradona, Mario Kempes និង Lionel Messi ដែរ។ យ៉ាងណាមិញបុរសវ័យ 84 ឆ្នាំរូបនេះធ្លាប់បានដឹកនាំកូនក្រុមរបស់ខ្លួនឲ្យឈ្នះពាន World Cup ផងដែរនៅក្នុងឆ្នាំ 1978។
ក្នុងអំឡុងពេលនោះ វីរបុរសបាល់ទាត់អាហ្សង់ទីន Mario Kempes គឺជាកីឡាករល្អប្រចាំព្រឹត្តិការណ៍នៃការប្រកួត និងជាអ្នកដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ (6 គ្រាប់)។ ដូចគ្នានេះដែរ 8 ឆ្នាំក្រោយមកទៀត Diego Maradona ក៏បានជួយឲ្យអាហ្សង់ទីនឈ្នះពាន World Cup ជាលើកទីពីរ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
ចុងក្រោយ Lionel Messi បានជួយឲ្យអាហ្សង់ទីនឈ្នះពាន World Cup ជាថ្មីម្ដងទៀតកាលពីឆ្នាំមុននៅប្រទេសកាតា ខណៈដែលគាត់ក៏បានក្លាយជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍នោះដែរ។ ប៉ុន្តែ Menotti ជឿជាក់ថា Di Maria គួរតែទទួលបានការកោតសរសើរ និងការគោរពដូចគ្នានៅក្នុងប្រទេសរបស់គាត់ ដូចជា Kempes, Maradona និង Messi ដែរ។
Menotti បានប្រាប់ SuperDeportivoRadio ថា៖ “Di Maria គឺជាកីឡាករដែលសមនឹងទទួលបានការទទួលស្គាល់ដូចគ្នានឹងកីឡាករបាល់ទាត់ដ៏អស្ចារ្យដែរ។ ខ្ញុំដាក់គាត់នៅកម្រិតរបស់ Kempes, Maradona និង Messi។ គាត់ជាកីឡាករម្នាក់ដែលតំណាងឲ្យបាល់ទាត់អាហ្សង់ទីន ដែលខុសពីកីឡាករដទៃទៀត…”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi