Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ត្រៀម​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​សញ្ជាតិ​ប្រេស៊ីល តាម​ការ​ចង់​បាន​របស់ Pochettino

Published

on

ក្លឹបតោខៀវ Chelsea កំពុង​ត្រៀម​ចុះ​ហត្ថលេខា​លើ Matheus Franca របស់​ក្លឹប Flamengo ដើម្បី​ជា​កាដូ​ផ្គាប់​ចិត្ត​លោក Mauricio Pochettino ដែល​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ពួក​គេ។ កីឡាករ​ដែល​កើត​ក្នុង​ទឹកដី​នៃ​ប្រទេស​ប្រេស៊ីល​រូប​នេះ មាន​វ័យ​ទើប​តែ 19 ឆ្នាំ​ប៉ុណ្ណោះ និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គាត់​នឹង​ក្លាយ​ជា​តារា​ឆ្នើម​មួយ​រូប​នាពេល​អនាគត។

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ Mail បាន​ឲ្យ​ដឹង​ថា តោខៀវ Chelsea កំពុង​រៀប​ចំកិច្ចព្រម​ព្រៀង​សម្រាប់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​រួច​ហើយ ជាមួយ​នឹង​តម្លៃ​ផ្ទេរ​រហូត​ដល់​ទៅ 25 លានផោន។ កាល​ពី​ខែ​មករា​កន្លង​ទៅ មាន​ក្លឹប​ជា​ច្រើន​បាន​ដាក់​សំណើរ​ផ្ទេរ Matheus Franca ប៉ុន្តែ​ក្លឹប Flamengo របស់​គាត់ បាន​ឈរ​ក្នុង​គោលជំហរ​ដ៏​រឹងមាំ​ថា កីឡាករ​រូប​នេះ​មិន​មែន​សម្រាប់​លក់​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ស្វែងរក​ច្រកចេញ​ដើម្បី​ទៅ​កាន់​ការ​ប្រកួត​ប្រជែង​ថ្មី​របស់​តារា​ឆ្នើម​រូប​នេះ ប្រហែល​ជា​នឹង​កើត​ឡើង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ ដោយ​គាត់​នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន ដើម្បី​ទៅ​កាន់​ទឹកដី​អង់គ្លេស។ កន្លង​មក​មិន​មែន​មាន​តែ​ក្លឹប​តោខៀវ​មួយ​ទេ ដែល​ចង់​បាន​គាត់ ក្លឹប Newcastle ក៏​ធ្លាប់​ចាប់​អារម្មណ៍​លើ​ខ្សែបម្រើ​វ័យ​ក្មេង​រូបនេះ​ដែរ ហើយ​ថ្មីៗ​នេះ​ក្លឹប West Ham United និង Crystal Palace ក៏​កំពុង​តាម​ដាន​ពី​ស្ថានភាព​របស់ Matheus Franca ដូចគ្នា។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២