បាល់ទាត់អន្តរជាតិ
Real Madrid នឹងលក់ខ្សែការពាររូបនេះទៅឲ្យក្លឹបនៅអារ៉ាប៊ីសាអូឌីត ប្រសិនបើត្រូវថ្លៃ

ខ្សែការពារស្លាប Ferland Mendy ដែលជាកីឡាករឆ្នើមម្នាក់របស់ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងបើកចំហរក្នុងការចាកចេញទៅលេងនៅប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើមានសំណើរជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់មួយអាចកើតឡើងសម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះបាន។
Ferland Mendy ដែលបច្ចុប្បន្នមានវ័យ 28 ឆ្នាំ ត្រូវបានគេដឹងថា ជាទីពេញចិត្តរបស់លោក Carlo Ancelotti ប៉ុន្តែក្នុងគំនិតរបស់ក្លឹបគឺមិនទុកចិត្តលើសមត្ថភាពរបស់ខ្សែការពាររូបនេះឡើយ ដោយសារការរងរបួសជាច្រើននៅរដូវកាលមុន ដោយពេលនោះគាត់ចូលលេងបានត្រឹមតែ 25 ប្រកួតប៉ុណ្ណោះសម្រាប់ការប្រកួតទាំងអស់របស់ Real Madrid។
យោងតាមការចុះផ្សាយរបស់កាសែត MARCA កាលពីពេលថ្មីៗនេះបានឲ្យដឹងថា Ferland Mendy បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League ហើយពួកគេចង់ផ្ទេរគាត់នារដូវក្ដៅនេះ។ ទន្ទឹមនឹងនេះដែរ គេដឹងថា គាត់ក៏ចង់ទៅកើបលុយទីនោះដែរ ហើយក្លឹបបច្ចុប្បន្នរបស់ខ្លួនក៏ពេញចិត្តនឹងលក់ខ្សែការពាររូបនេះ ជាមួយនឹងទឹកប្រាក់ច្រើនគួរសមផងដែរ ខណៈដែលកុងត្រារបស់គាត់នៅ Santiago Bernabeu នៅមានសុពលភាពរហូតដល់ឆ្នាំ 2025។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi