បាល់ទាត់អន្តរជាតិ
Barcelona រៀបចំកុងត្រាថ្មីរយៈពេល 5 ឆ្នាំដល់ Lamine Yamal
ក្លឹប Barcelona ត្រូវបានគេរាយការណ៍មកថា បានរៀបចំផែនការសម្រាប់អនាគតរបស់ Lamine Yamal ជាមួយនឹងការចុះហត្ថលេខាលើកុងត្រាថ្មីនៅសប្តាហ៍ក្រោយនេះ។ Yamal នឹងមានអាយុ 16 ឆ្នាំនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ ខណៈដែល Barcelona បានត្រៀមកុងត្រា 5 ឆ្នាំ ដើម្បីឲ្យគាត់ស្នាក់នៅ Camp Nou រយៈពេលវែង (នេះបើយោងតាម Mundo Deportivo បានចុះផ្សាយ)។
កីឡាករវ័យក្មេងរូបនេះ ត្រូវបានប្រូម៉ូតឡើងមកលេងជាមួយឈុតធំ កាលពីរដូវកាលមុន ហើយនឹងបន្តដល់រដូវកាលក្រោយ ជាមួយនឹងការរំពឹងទុកផងដែរថា គាត់នឹងអាចទទួលបានឱកាសលេងច្រើនជាងមុនផងដែរ។ Barcelona ចង់ឲ្យគាត់ក្លាយជាជម្រើសដំបូងនៅឈុត Barcelona Atletic ក្រោមការដឹកនាំរបស់លោក Rafa Marquez ដែលមានន័យថា គាត់ទំនងជាត្រូវជ្រើសរើសការលេងឲ្យឈុតធំ រឺត្រូវទៅលេងនៅ Barcelona Atletic។
Xavi ធ្លាប់បាននិយាយច្រើនរួចទៅហើយ នៅចុងបញ្ចប់នៃរដូវកាលមុននៅពេលសួរអំពី Yamal ដោយគាត់បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែមុនថា៖ “សម្រាប់ Lamine Yamal គាត់អាចជ្រើសរើសបានរវាង Barcelona Atlètic និងក្រុមឈុតធំ ពីព្រោះគាត់អាចជួយយើងច្រើន”។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal