Connect with us

បាល់ទាត់អន្តរជាតិ

Lamine Yamal បំបែក​កំណត់​ត្រា​មួយ​នៅ​ក្នុង​ការ​ប្រកួត El Clasico ម្សិលមិញ

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប Lamine Yamal បាន​បង្កើត​ប្រវត្តិសាស្ត្រ​បន្ថែម​ថ្មី​មួយ​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ដែល​ជា​ការ​ប្រកួត El Clasico។ កំណត់​ត្រា​នោះ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ បើ​ទោះ​បី​ជា​ក្រុម​របស់​គាត់ FC Barcelona បាន​ចាញ់ 2-1 ក្រោម​ថ្មី​ជើង Real Madrid ក៏​ដោយ។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ មិន​បាន​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​ក្នុង​ការ​ប្រកួត El Clasico នោះ​ទេ ប៉ុន្តែ​គាត់​បាន​ប្ដូរ​ចូល​នៅ​នាទីទី 77 ដោយ​ជំនួស Joao Cancelo។ ការ​បង្ហាញ​ខ្លួន​របស់ Lamine Yamal បាន​ធ្វើ​ឲ្យ​គាត់​បំបែក​កំណត់​ត្រា​​រយៈពេល 82 ឆ្នាំ​របស់​អតីត​កីឡាករ Vicente Martinez ដោយ​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់ El Clasico។

កំណត់ត្រា​នេះ​ដំបូង​ឡើយ​ត្រូវ​បាន​កាន់កាប់​ដោយ​វីរបុស​បាល់ទាត់ Vicente Martinez ដោយ​ពេល​នោះ​គាត់​បាន​បង្ហាញ​ខ្លួន​នៅ El Clasico ក្នុង​វ័យ 16 ឆ្នាំ 278 ថ្ងៃ នៃ​រដូវកាល​ឆ្នាំ 1941។ សម្រាប់ Lamine Yamal គាត់​មាន​អាយុ 16 ឆ្នាំ 107 ថ្ងៃ​ប៉ុណ្ណោះ ដែល​មាន​ន័យថា គាត់បាន​បំបែក​កំណត់​ត្រា និង​ឡើង​កាន់​កាប់​មរតក​នៃ​កីឡាករ​វ័យ​ក្មេង​បំផុត​របស់ El Clasico។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២