បាល់ទាត់អន្តរជាតិ
Lamine Yamal សារភាពថា ខ្លួនបានព្យាយាមធ្វើត្រាប់តាម Messi
ខ្សែប្រយុទ្ធស្លាបស្តាំរបស់ក្លឹប Barcelona គឺកីឡាករ Lamine Yamal បាននិយាយទៅកាន់ Mundo Deportivo កាលពីពេលថ្មីៗនេះដោយសារភាពថា គាត់បានព្យាយាមធ្វើត្រាប់តាមរបៀបនៃការបញ្ជូនបាល់របស់អតីតខ្សែប្រយុទ្ធឆ្នើម Lionel Messi ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Inter Miami នៃលីគកំពូលអាមេរិក MLS។
ខ្សែប្រយុទ្ធឆ្នើមវ័យ 16 ឆ្នាំរបស់ក្លឹប Barcelona រូបនេះបាននិយាយថា៖ “ការព្យាយាមបញ្ជូនបាល់ឲ្យដូច Messi គឺពិតជាពិបាកណាស់។ ប៉ុន្តែកីឡាករដែលខ្ញុំចាំថា បានបញ្ជូនបាល់ដ៏អស្ចារ្យជាច្រើននោះគឺគាត់ ហើយបើខ្ញុំអាចមើលទៅឃើញដូចគាត់ ខ្ញុំនឹងព្យាយាមបន្ថែមទៀត”។
គួរដឹងផងដែរថា ក្នុងរដូវកាល 2023/2024 ខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួនសរុប 29 ប្រកួតនៅ La Liga ដែលក្នុងនោះគាត់បានស៊ុតបញ្ចូលទី 4 គ្រាប់ និង Assist 6 ដង។ លើសពីនេះទៀត Lamine Yamal ក៏មានស្ថិតិ Assist 1 គ្រាប់ក្នុងការប្រកួតនៅ UEFA Champions League ចំនួន 8 ប្រកួតផងដែរ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ 2026។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត