Connect with us

បាល់ទាត់អន្តរជាតិ

ហង្សក្រហម​ត្រៀម​ដាក់​លុយ​ធំ ដើម្បី​ចរចា​ផ្ទេរ Federico Valverde

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រៀបចំ​ការ​ដេញ​ថ្លៃ​ដ៏​ធំ​មួយ សម្រាប់​ខ្សែបម្រើ Federico Valverde របស់​ក្លឹប Real Madrid។ ដោយ​ឡែក​ហង្សក្រហម​បានទិញយក​ខ្សែបម្រើ​កណ្តាល​ចំនួន​ពីរ​រូប​រួច​មក​ហើយ​នៅ​រដូវក្ដៅ​នេះ​ដែល​មាន Alexis Mac Allister និង Dominik Szoboszlai។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ បន្ទាប់​ពី​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ 5 នៅ​តារាង PL កាល​ពី​រដូវកាល​មុន លោក Jurgen Klopp ហាក់​ដូចជា​បាន​ប្តេជ្ញាចិត្ត​ថា នឹង​ពង្រឹង​ក្រុម​បន្ថែម​ទៀត ដើម្បី​ជៀសវាង​ការ​ទទួល​បាន​លទ្ធផល​ដ៏​ខកចិត្ត​នោះ​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​នៅ​រដូវកាល​ថ្មី 2023/2024។

ជា​លទ្ធផល ថ្មីៗ​នេះ​កាសែត The Guardian បាន​រាយការណ៍​ថា ទឹកប្រាក់ 77 លានផោន នឹង​ត្រូវ​ដាក់​ដេញ​ថ្លៃ​ដោយ Liverpool សម្រាប់​ការ​ផ្ទេរ​ខ្សែបម្រើ​ឆ្នើម Federico Valverde ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​តំណែង​លេង​ខ្លាំង​នៅ​ក្លឹប​របស់​ខ្លួន Real Madrid បន្ទាប់​ពី​ក្លឹប​របស់​គាត់​បាន​ចុះ​ហត្ថលេខា​លើ Jude Bellingham។

ជាមួយ​នឹង​ការ​ចុះហត្ថ​លេខា​របស់ Bellingham នៅ​រដូវក្តៅ​នេះ ស្រប​ពេល​ដែល​បេក្ខភាព​បច្ចុប្បន្ន​មាន Aurelien Tchouameni, Eduardo Camavinga និង Valverde ក៏​ដូចជា​កីឡាករ​ចាស់​វស្សា Luka Modric និង Toni Kroos ផង​ដែរ​នោះ មាន​ការ​អះអា​ថា Valverde រឺ​ខ្សែបម្រើ​ណា​ម្នាក់​ទៀត​អាច​ចាកចេញ​បាន​ដោយ​មិន​មាន​ប៉ះពាល់​ដល់​ក្រុម​ឡើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២