Connect with us

បាល់ទាត់អន្តរជាតិ

លេច​លឺ​ដំណឹង​ថា មាន​ក្លឹប​មួយ​ហ៊ាន​ដាក់​សំណើរ​លើ Lamine Yamal របស់ Barcelona ជា​ទឹកប្រាក់​រហូត​ដល់ 200 លានអឺរ៉ូ

Published

on

ក្លឹប​យក្ស​បារាំង Paris Saint-Germain ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តក់​ក្រហល់ ក្នុង​ការ​ស្វែង​ខ្សែ​ប្រយុទ្ធ​ស្លាប​ថ្មី ដើម្បី​មក​ជំនួស Kylian Mbappe ដែល​នឹង​ចាកចេញ​ពី​ក្រុម​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ របាយការណ៍​ចុង​ក្រោយ​ជា​ច្រើន​​បាន​បង្ហាញ​ថា ពួក​គេ​បាន​​ចាប់​អារម្មណ៍​លើ​កីឡាករ 3 រូប​ដែល​កំពុង​លេច​ធ្លោរ​ខ្លាំង​នៅ​ Serie A និង​រួម​ទាំង Marcus Rashford របស់​ក្លឹប​បិសាចក្រហម Manchester United ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ យោង​តាម​របាយការណ៍​ពី​កាសែត​ល្បី​ឈ្មោះ​របស់​អេស្ប៉ាញ Marca បាន​ឲ្យ​ដឹង​ថា PSG បាន​ត្រៀម​សំណើរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដើម្បី​ដាក់​ទៅ​កាន់ Barcelona សម្រាប់​ការ​ទិញ​យក​ខ្សែប្រយុទ្ធ​វ័យ​ក្មេង Lamine Yamal។ ទឹកប្រាក់​នៃ​សំណើរ​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ចំនួន​រហូត​ដល់ 200 លានអឺរ៉ូ។

ផ្ទុយ​មក​វិញ ​បើ​តាម​ប្រភព​ច្បាស់ការណ៍​មួយ​បាន​ឲ្យ​​ដឹង​ថា Barcelona បាន​ច្រាន​ចោល​សំណើរ​នេះ ដោយ​ពួក​គេ​ចាត់​ទុក Lamine Yamal ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​​របស់​ខ្លួន និង​ជា​អ្នក​បន្ត​មរតក​របស់ Lionel Messi។ យ៉ាង​ណា​មិញ Lamine Yamal បច្ចុប្បន្ន​ប្រៀប​ដូច​ជា​គ្រាប់​ពេជ្រ​ដែល​ចាប់​ផ្ដើម​បញ្ចេញ​ពន្លឺ​កាន់​តែ​ខ្លាំង​របស់ Barcelona ហើយ​ស្រប​ពេល​ដែល​កីឡាករ​ជា​ច្រើន​កំពុង​មាន​របួស កីឡាករ​វ័យ 16 ឆ្នាំ​រូប​នេះ​មាន​ឱកាស​ចូល​លេង​ស្ទើរ​គ្រប់​ប្រកួត​សំខាន់ៗ​របស់​ក្រុម។ នៅ​រដូវកាល​នេះ​គាត់​ចូល​លេង​បាន 37 ប្រកួត ដោយ​រកបាន​គ្រាប់​​ស៊ុត​បញ្ចូល​ទី 6 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 4 ដង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២