Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ពិចារណា​ប្រគល់​អាវ​លេខ 10 ឲ្យ​កីឡាករ​វ័យ​ក្មេង Lamine Yamal

Published

on

អាវ​លេខ 10 ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​លេខ​ដ៏​ល្បីល្បាញ​របស់​ក្លឹប Barcelona ត្រូវ​បាន​ទុក​ចោល​នៅ​រដូវកាល​នេះ បន្ទាប់​ពី​ម្ចាស់​លេខ​នេះ Ansu Fati ត្រូវ​បាន​ក្លឹប​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ Brighton។ គិត​ចាប់​តាំង​ពី​ការ​ចាកចេញ​របស់ Lionel Messi មក មាន​តែ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ប៉ុណ្ណោះ ដែល​បាន​កាន់​កាប់​អាវ​លេខ 10។

យ៉ាងណា​មិញ បើ​យោង​​តាម​ចុះផ្សាយ​របស់​វិទ្យុ Catalunya បាន​ឲ្យ​ដឹង​ថា វា​នឹង​មិន​មាន​ករណី​ទុក​លេខ​នោះ​ចោល​​ទៀត​ទេ​នៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល​ក្លឹប Barcelona ចង់​ឃើញ​លេខ​អាវ​នេះ ត្រូវ​បាន​កីឡាករ​ណា​ម្នាក់​ពាក់​នៅ​ក្នុង​ក្រុម​របស់​ខ្លួន។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ Ansu Fati ដែល​ជា​ម្ចាស់​អាវ​លេខ 10 នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​ក្នុង​ការ​វិល​ត្រឡប់​មក​វិញ។

ខ្សែប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ Ansu Fati មិន​មាន​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ក្នុង​អំឡុង​ពេល​គាត់​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល​ជាមួយ Brighton។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ បែរ​ជា​ទម្រង់​លេង​របស់​កីឡាករ​វ័យ​ក្មេង Lamine Yamal កំពុង​លេច​ធ្លោរ​ខ្លាំង ហើយ​ត្រូវ​បាន​គេ​គិត​ថា នឹង​អាច​ក្លាយ​ជា​បេក្ខភាព​ដែល​ទទួល​បាន​អាវ​លេខ 10 នៅ​រដូវកាល​ក្រោយ។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២