បាល់ទាត់អន្តរជាតិ
បំពេញតាមចិត្តខ្លួនឯង! Romeo Lavia ជ្រើសយកតោខៀវ Chelsea និងបដិសេធចំពោះហង្សក្រហម Liverpool
ខ្សែបម្រើ Romeo Lavia របស់ក្លឹប Southampton ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តរួចហើយ ក្នុងការចុះកុងត្រាជាមួយក្លឹបតោខៀវ Chelsea នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ថ្វីត្បិតតែក្នុងកំឡុងពេលប្រកួតស្មើ 1-1 កាលពីថ្ងៃអាទិត្យជាមួយ Liverpool ខ្សែបម្រើកណ្តាលរបស់ Chelsea ដែលមាន Enzo Fernandez និង Conor Gallagher បានបង្ហាញទម្រង់លេងដ៏លេចធ្លោរ និងភាពជាដៃគូដ៏ល្អក៏ដោយ គេបានដឹងថា លោក Mauricio Pochettino នៅតែព្យាយាមខ្នះខ្នែងស្វែងរកកីឡាករថ្មីបន្ថែមទៀតសម្រាប់លេងនៅតំបន់បម្រើកណ្ដាល។
ការទិញកីឡាករចំណូលថ្មី និងជាពិសេសខ្សែបម្រើ មិនមែនជារឿងចម្លែកទេ សម្រាប់ក្លឹបតោខៀវ Chelsea ព្រោះពួកគេបានបាត់បង់កីឡាករមួយចំនួនធំ នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ កាលពីម្សិលមិញនេះ Chelsea បានប្រកាសបញ្ជាក់ជាផ្លូវការពី Moises Caicedo ដែលផ្ទេរពី Brighton មក Stamford Bridge ក្នុងតម្លៃបំបែកកំណត់ត្រារហូតដល់ 115 លានផោន។ កីឡាករសញ្ជាតិអេក្វាឌ័ររូបនេះ ត្រូវបានគេរំពឹងថា នឹងជំនួសកន្លែងរបស់ Gallagher ដែលជាជម្រើសដំបូងនៅក្នុងការប្រកួតរបស់ក្រុម។
ស្របពេលជាមួយគ្នានេះ នៅប៉ុន្មានថ្ងៃខាងមុខ Chelsea នឹងទទួលបានខ្សែបម្រើថ្មីម្នាក់ទៀតដែលផ្ទេរពី Southampton គឺកីឡាករ Romeo Lavia ខណៈដែលកីឡាករសញ្ជាតិប៊េលហ្ស៊ិករូបនេះក៏ត្រូវបាន Liverpool ដាក់សំណើរដេញថ្លៃ 60 លានផោនដែរ។ ដូចទៅនឹង Caicedo ដែរ Romeo Lavia បានច្រានចោលឱកាសផ្លាស់ទៅ Anfield និងធ្វើតាមចិត្តរបស់ខ្លួនដោយជ្រើសរើសយក Chelsea ជំនួសវិញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ3 days ago
Messi និង Insigne ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលីគអាមេរិក MLS