Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich កំពុង​ទាក់ទង​ចង់​បាន​អ្នកចាំទី Stefan Ortega របស់​ក្លឹប Man City

Published

on

ក្លឹប Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិភាក្សា​ដើម្បី​ចុះ​ហត្ថលេខា​លើ​អ្នកចាំទី​ដៃទី​ពីរ Stefan Ortega របស់ Manchester City។ យ៉ាង​ណា​មិញ កីឡាករ​វ័យ 30 ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន លើ​ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី​ក្លឹប Arminia Bielefeld កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គិត​ចាប់​តាំង​ពី​បាន​មក​ដល់ Man City គាត់​ត្រូវ​បាន​ប្រើប្រាស់​ជា​អ្នកចាំទី​ជម្រើស​ទីពីរ ខណៈ​ដែលជម្រើស​ដំបូង​របស់​ក្លឹប​គឺ Ederson Moraes។ អ្នក​ចាំទី​សញ្ជាតិ​អាឡឺម៉ង់ Stefan Ortega បាន​បង្ហាញ​ខ្លួន​ត្រឹមតែ 14 ដង​ប៉ុណ្ណោះ សម្រាប់ដំណើរ​លើក​ពាន​បី​របស់​លោក Pep Guardiola កាល​ពី​រដូវកាល​មុន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Stefan Ortega គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ភាពជោគជ័យ​របស់ Man City ក្នុង​ការ​លើក​ពាន FA Cup ដោយបង្ហាញ​ខ្លួន​ក្នុង 6 ប្រកួត និង​រក្សា​បាន Clean Sheet ចំនួន 5។ បច្ចុប្បន្ន​នេះ​គាត់​នៅ​សល់​កុងត្រា​រយៈពេល 2 ឆ្នាំ​ទៀត​ជាមួយ Man City ហើយ​ត្រូវ​បាន​គេជឿ​ថា ក្លឹប​យក្ស​នៅ​អង់គ្លេស​មួយ​នេះ នឹង​ផ្ដល់​កុងត្រា​ថ្មី​បន្ថែម​ទៀត​ដល់ Stefan Ortega។

ដោយ​ឡែក​ថ្មីៗ​នេះ មាន​របាយការណ៍​មួយ​បាន​លើក​ឡើង​ថា ក្លឹប​ម្ចាស់​ជើង​ឯក​របស់​អាឡឺម៉ង់ Bayern Munich កំពុង​ចាប់​អារម្មណ៍​លើ​សមត្ថភាព​របស់​ Stefan Ortega។ យោងតាម​អ្នកកាសែត​របស់ Sky Sports អាឡឺម៉ង់ លោក Florian Plettenberg បាន​ឲ្យ​ដឹង​ថា Bayern Munich បាន​កំណត់​គោលដៅ​លើ​អ្នកចាំទី​ដៃទី​ពីរ​រូប​នេះ បន្ទាប់​ពី​ការ​ចាកចេញ​របស់ Yann Sommer ទៅ Inter Milan ហើយ​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​របួស​ដែល​អាច​កើត​ឡើង​ដោយ​ចៃ​ដន្យ​លើ Manuel Neuer ដូច​រដូវកាល​មុន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២