Connect with us

បាល់ទាត់អន្តរជាតិ

Everton ដាក់​តម្លៃ​ខ្លួន Amadou Onana លើស​ពី 60 លានផោន ក្រោយ​ដឹង​ថា Man United ចាប់​អារម្មណ៍​ខ្លាំង

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​ខ្សែបម្រើ​សញ្ជាតិ​បែលហ្ស៊ិក Amadou Onana របស់ Everton។ កីឡាករ​វ័យ 21 ឆ្នាំ​រូបនេះ​ បច្ចុប្បន្ន​គឺ​ជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ក្រុម​របស់​ខ្លួន និង​បាន​បង្ហាញខ្លួនសរុប​កាល​ពី​រដូវកាល​មុន​រហូត​ដល់ 35 ប្រកួត។

ក្លឹប​បិសាចក្រហម ត្រូវ​បាន​គេ​ជឿថា នឹង​នៅ​តែ​លូក​ដៃ​ចូល​ក្នុងទីផ្សារ​ផ្ទេរ​ខ្សែបម្រើ​កណ្តាល​ម្នាក់​ទៀត ស្រប​ពេល​មាន​កីឡាករ​ចាស់ៗ​មួយ​ចំនួន​បាន​ចាកចេញ។ យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​កាសែត Daily Mail បាន​អះអាង​ថា Manchester United បាន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ខ្សែបម្រើ​របស់​ក្លឹប Everton រូប​នេះ​បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ផ្ទេរ Romeo Lavia របស់ Southampton។

យ៉ាង​ណា​មិញ Everton បាន​ចាត់ទុក Amadou Onana ជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ និង​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​មិត្ត​រួមជាតិ​បែលហ្ស៊ិក​របស់គាត់ Romeo Lavia ទៅ​ទៀត។ សម្រាប់ Romeo Lavia កំពុង​ត្រៀម​បញ្ចប់​ការ​ផ្ទេរ​ទៅ Chelsea ក្នុង​តម្លៃ​​ប្រហែល 50 ទៅ 60 លានផោន ដូច្នេះ Everton ចង់​បាន​តម្លៃ​ខ្លួន Amadou Onana លើស​ពី​នេះ​បន្តិច អាច​នឹង 65 ទៅ 70 លានផោន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២