Connect with us

បាល់ទាត់អន្តរជាតិ

បំពេញ​តាម​ចិត្ត​ខ្លួន​ឯង! Romeo Lavia ជ្រើសយក​តោខៀវ Chelsea និង​បដិសេធ​ចំពោះ​ហង្សក្រហម Liverpool

Published

on

ខ្សែបម្រើ Romeo Lavia របស់​ក្លឹប Southampton ត្រូវ​បាន​គេរាយការណ៍​ថា បាន​សម្រេចចិត្ត​រួច​ហើយ ក្នុង​ការ​ចុះ​កុងត្រា​ជាមួយ​ក្លឹប​តោខៀវ Chelsea នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ ថ្វី​ត្បិត​តែ​ក្នុង​កំឡុង​ពេល​ប្រកួត​ស្មើ 1-1 កាល​ពី​ថ្ងៃអាទិត្យ​ជាមួយ Liverpool ខ្សែបម្រើ​កណ្តាលរបស់ Chelsea ដែល​មាន Enzo Fernandez និង Conor Gallagher បាន​បង្ហាញ​ទម្រង់​លេង​ដ៏​លេច​ធ្លោរ និង​ភាព​ជា​ដៃគូ​ដ៏​ល្អ​ក៏​ដោយ គេ​បាន​ដឹង​ថា លោក Mauricio Pochettino នៅ​តែ​ព្យាយាម​ខ្នះខ្នែង​ស្វែង​រក​កីឡាករ​ថ្មី​បន្ថែម​ទៀត​សម្រាប់​លេង​នៅ​តំបន់​បម្រើ​កណ្ដាល។

ការ​ទិញ​កីឡាករ​ចំណូល​ថ្មី និង​ជា​ពិសេស​ខ្សែ​បម្រើ មិន​មែន​ជា​រឿង​ចម្លែក​ទេ សម្រាប់​ក្លឹប​តោខៀវ Chelsea ព្រោះ​ពួកគេ​បាន​បាត់បង់​កីឡាករ​មួយ​ចំនួន​ធំ នៅ​ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​នេះ។ កាល​ពី​ម្សិលមិញ​នេះ Chelsea បាន​ប្រកាស​បញ្ជាក់​ជា​ផ្លូវការ​ពី Moises Caicedo ដែល​ផ្ទេរ​ពី Brighton មក Stamford Bridge ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​រហូត​ដល់ 115 លានផោន។ កីឡាករ​សញ្ជាតិ​អេក្វាឌ័រ​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជំនួស​កន្លែង​របស់ Gallagher ដែល​ជា​ជម្រើស​ដំបូង​នៅ​ក្នុង​ការ​ប្រកួត​របស់​ក្រុម។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ Chelsea នឹង​ទទួល​បាន​ខ្សែបម្រើ​ថ្មី​ម្នាក់​ទៀត​ដែល​ផ្ទេរ​ពី Southampton គឺ​កីឡាករ Romeo Lavia ខណៈ​ដែល​កីឡាករ​សញ្ជាតិ​ប៊េលហ្ស៊ិក​រូប​នេះ​ក៏​ត្រូវបាន Liverpool ដាក់​សំណើរ​ដេញ​ថ្លៃ 60 លានផោន​ដែរ។ ដូច​ទៅ​នឹង Caicedo ដែរ Romeo Lavia បាន​ច្រានចោល​ឱកាស​ផ្លាស់​ទៅ Anfield និង​ធ្វើ​តាម​ចិត្ត​របស់​ខ្លួន​ដោយ​ជ្រើសរើស​យក Chelsea ជំនួស​វិញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២