បាល់ទាត់អន្តរជាតិ
John Stones នឹងត្រូវសម្រាកព្យាបាលរបួសរហូតដល់ខែក្រោយ
ខ្សែការពារ John Stones របស់ក្លឹបមេឃខៀវ Manchester City នឹងមិនអាចបង្ហាញខ្លួននៅលើទីលានប្រកួតរហូតដល់ពេលវេលាសម្រាកអន្តរជាតិនៅខែកញ្ញាខាងមុខ។ គ្រូបង្វឹកលោក Pep Guardiola បានបញ្ជាក់ពីព័ត៌មាននេះ បន្ទាប់ពីការប្រកួតកាលពីប៉ុន្មានថ្ងៃមុនដែល Man City បានយកឈ្នះ 1-0 ទៅលើ Newcastle United។
យ៉ាងណាមិញ John Stones បានខកខានការប្រកួតបើករដូវកាលរបស់ពួកគេទល់នឹងក្លឹប Burnley ផងដែរ។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះក៏ស្ថិតនៅកៅអីបម្រុងដូចគ្នា ពេលដែល Man City ប្រកួតលើកពាន Super Cup កាលពីថ្ងៃពុធសប្តាហ៍មុន។ គេបានដឹងថា John Stones បានរងរបួសសាច់ដុំនៅមុនបើករដូវកាល ហើយគាត់មិនបានបង្ហាញខ្លួនសោះនៅរដូវកាលថ្មីនេះ។
ថ្វីត្បិតតែបច្ចុប្បន្ន Man City មានជម្រើសខ្សែការពារច្រើនក៏ដោយ ប៉ុន្តែ John Stones នៅតែជាតួអង្គដ៏សំខាន់ ខណៈគាត់អាចលេងជាខ្សែការពារណ្ដាលក៏បាន និងអាចលេងជាខ្សែបម្រើការពារក៏បាន។ ដូច្នេះ Man City នឹងត្រូវប្រកួតលីគទល់នឹង Sheffield United និង Fulham ដោយមិនមានវត្តមាន John Stones និង Kevin De Bruyne ខណៈដែលខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះ ត្រូវសម្រាកព្យាបាលរបួសយូរជាង John Stones ទៅទៀត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or