Connect with us

បាល់ទាត់អន្តរជាតិ

John Stones នឹង​ត្រូវ​សម្រាក​ព្យាបាល​របួស​រហូត​ដល់​ខែ​ក្រោយ

Published

on

ខ្សែ​ការពារ John Stones របស់​ក្លឹប​មេឃខៀវ Manchester City នឹង​មិន​អាច​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​ប្រកួត​រហូត​ដល់​ពេល​វេលា​សម្រាក​អន្តរជាតិ​នៅ​ខែ​កញ្ញា​ខាង​មុខ។ គ្រូ​បង្វឹក​លោក Pep Guardiola បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះ បន្ទាប់​ពី​ការ​ប្រកួត​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែល Man City បាន​យក​ឈ្នះ 1-0 ទៅ​លើ Newcastle United។

យ៉ាង​ណា​មិញ John Stones បាន​ខកខាន​ការ​ប្រកួតបើក​រដូវកាល​របស់​ពួក​គេ​ទល់​នឹង​ក្លឹប Burnley ផង​ដែរ។ ខ្សែការពារ​សញ្ជាតិ​អង់គ្លេស​រូបនេះ​ក៏​ស្ថិត​នៅ​កៅអី​បម្រុង​ដូចគ្នា ពេល​ដែល Man City ប្រកួត​លើក​ពាន Super Cup កាល​ពី​ថ្ងៃពុធ​សប្តាហ៍​មុន។ គេ​បាន​ដឹង​ថា John Stones បាន​​រង​របួស​សាច់ដុំ​នៅ​មុន​បើក​រដូវ​កាល ហើយ​​គាត់​មិន​បាន​បង្ហាញ​ខ្លួន​សោះ​នៅ​រដូវកាល​ថ្មី​នេះ។

ថ្វី​ត្បិតតែ​បច្ចុប្បន្ន Man City មាន​ជម្រើស​ខ្សែការពារ​ច្រើន​ក៏​ដោយ ប៉ុន្តែ John Stones នៅ​តែ​ជា​តួ​អង្គ​ដ៏​សំខាន់ ខណៈ​គាត់​អាច​លេង​ជា​ខ្សែការពារ​ណ្ដាល​ក៏​បាន និង​អាច​លេង​ជា​ខ្សែបម្រើ​ការពារ​ក៏​បាន។ ដូច្នេះ Man City នឹង​ត្រូវ​ប្រកួត​លីគ​ទល់​នឹង Sheffield United និង Fulham ដោយ​មិន​មាន​វត្តមាន John Stones និង Kevin De Bruyne ខណៈ​ដែល​ខ្សែបម្រើ​សញ្ជាតិ​ប៊ែលហ្ស៊ិក​រូប​នេះ ត្រូវ​សម្រាក​ព្យាបាល​របួស​យូរ​ជាង John Stones ទៅ​ទៀត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២