Connect with us

បាល់ទាត់អន្តរជាតិ

Pavard នឹង​ចាកចេញ​ពី Bayern Munich ប៉ុន្តែ​មិន​មែន​មក Man United ទេ គឺ​ទៅ Inter Milan

Published

on

ខ្សែការពារ Benjamin Pavard ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ច្រានចោល​ឱកាស​ក្នុង​ការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​បិសាចក្រហម Manchester United និង​សម្រេច​ចិត្ត​ចូលរួម​ជាមួយ Inter Milan ជំនួស​វិញ។ គ្មាន​ការលាក់បាំង​បន្ត​ទៀត​ឡើយ ដែល​ខ្សែការពារ​របស់​ក្លឹប Bayern Munich រូប​នេះ​កំពុង​ស្វែងរក​ឱកាស​ក្នុង​ការ​ចាកចេញ​ពី​ទឹកដី​អាឡឺម៉ង់។

យោងតាម Gazzetta dello Sport បាន​អះអាង​ឲ្យ​ដឹង​ថា Inter Milan បាន​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ដើម្បី​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ហើយ​ជា​លទ្ធផល Benjamin Pavard មាន​ជម្រើស 2 នៅ​ក្នុង​ដៃ ដោយ​អាច​ចូលរួម​ជាមួយ​បិសាចក្រហម​ក៏​បាន រឺ​ទៅ​ទឹកដី​អ៊ីតាលី​ជាមួយ Inter Milan ក៏​បាន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ Benjamin Pavard បាន​សម្រេច​បដិសេធ​មិន​ផ្ទេរ​ទៅ​កាន់​ទឹកដី​អង់គ្លេស​ជាមួយ​បិសាចក្រហម​ឡើយ ដោយ​គាត់​ពេញ​ចិត្ត​នឹង Inter Milan ជាង។ ដោយ​ឡែក​នៅ​ពេល​នេះ Bayern Munich កំពុង​ផ្អាក​ការ​ចរចា​លក់ Pavard បណ្ដោះ​អាសន្ន​សិន រហូត​ដល់​ពេល​ដែល​ពួកគេ​អាច​ស្វែងរក​អ្នក​ជំនួស​ខ្សែការពារ​ស្ដាំ​រូប​នេះ​បាន ទើប​បញ្ចេញ​គាត់​ឲ្យ​ទៅ Inter Milan។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២