បាល់ទាត់អន្តរជាតិ
Man City នឹងមិនមានកីឡាករឆ្នើម 2 រូប សម្រាប់ការប្រកួតទល់នឹង Arsenal ចុងខែនេះ!!!
ខ្សែការពារ John Stones និង Kyle Walker របស់ក្លឹបមេឃខៀវ Manchester City បានខកខានការចូលរួមហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីត្រៀមសម្រាប់ការប្រកួត Premier League នៅថ្ងៃអាទិត្យនេះ ដែលត្រូវប៉ះជាមួយគូប្រជែងធំ គឺក្លឹបកាំភ្លើងធំ Arsenal។
យ៉ាងណាមិញ Man City កំពុងព្យាយាមយកឈ្នះការប្រកួតដែលនៅសល់ទាំងអស់ ដើម្បីអាចមានឱកាសឈ្នះពានលីគនៅរដូវកាលនេះ ខណៈដែលបច្ចុប្បន្នពួកគេមានពិន្ទុស្មើកៀកកិតគ្នាបំផុតនៅតារាង Premier League ជាមួយក្លឹបកាំភ្លើងធំ Arsenal និងហង្សក្រហម Liverpool របស់លោក Jurgen Klopp។
ពេលនេះ Man City ឈរនៅលេខរៀងទី 3 ដែលចាញ់ត្រឹមតែ 1 ពិន្ទុតាមពីក្រោយក្លឹបកាំភ្លើងធំរបស់លោក Mikel Arteta និងហង្សក្រហម។ ទោះជាយ៉ាងណានៅក្នុងការប្រកួតចុងខែនេះ ថ្ងៃទី 31 ពួកគេនឹងត្រូវប្រកួតជាមួយ Arsenal ដើម្បីដណ្ដើមតំណែងកំពូលតារាង ប៉ុន្តែវិបត្តិកីឡាកររបួសហាក់កំពុងកើតឡើងសម្រាប់ក្រុមរបស់លោក Pep Guardiola។
ទាំង John Stones និង Kyle Walker សុទ្ធតែត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិកាលពីប៉ុន្មានថ្ងៃមុន ហើយជាលទ្ធផលអ្នកទាំង 2 បានរងរបួស ដែលបណ្ដាលឲ្យគេខកខានការប្រកួតទល់នឹង Arsenal ដែលជាការប្រកួតដ៏សំខាន់។
ប្រភព: Sportsmole