បាល់ទាត់អន្តរជាតិ
Arsenal កំពុងពិចារណាចង់ចំណាយ 100 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Evan Ferguson
ក្លឹបកាំភ្លើងធំ Arsenal កំពុងសម្លឹងមើលការចុះហត្ថលេខាដោយចំណាយប្រាក់ 100 លានផោន ដើម្បីទិញយកខ្សែប្រយុទ្ធ Evan Ferguson របស់ក្លឹប Brighton។ យ៉ាងណាមិញ Ferguson កំពុងបង្ហាញភាពលេចធ្លោរជាខ្លាំង ក្នុងនាមជាកីឡាករវ័យក្មេងដែលមានទេពកោសល្យដ៏អស្ចារ្យបំផុត ក្នុងចំណោមកីឡាករវ័យក្មេងផ្សេងៗទៀតនៃក្របខ័ណ្ឌ Premier League។
ខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់រូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗជាច្រើននៅតំបន់អឺរ៉ុប ហើយក្នុងចំណោមក្លឹបទាំងនោះក៏មាន Arsenal ផងដែរ ដែលចង់បានកីឡាករវ័យ 18 ឆ្នាំរូបនេះ។ ទោះជាថ្មីៗនេះ Arsenal ទើបនឹងបានចំណាយលុយធំលើ Declan Rice ក៏ដោយ ក៏ពួកគេនៅតែហ៊ានចាយលុយធំម្ដងទៀតលើ Ferguson ដែរ។
ការចង់បាន Evan Ferguson មិនមែនជារឿងដ៏ងាយស្រួលប៉ុន្មានឡើយ ខណៈ Arsenal នឹងត្រូវប្រឈមមុខជាមួយក្លឹបបិសាចក្រហម Manchester United, Tottenham Hotspur និង Liverpool ដែលសុទ្ធតែមានចំណាប់អារម្មណ៍លើកីឡាករឆ្នើមរូបនេះ។ យ៉ាងណាយោងទៅតាម FootballTransfers បានឲ្យដឹងថា Arsenal កំពុងតែស្ថិតក្នុងបេក្ខភាពដែលអាចនាំយក Evan Ferguson ទៅ Emirates បានសម្រេច ព្រោះពួកគេហ៊ានចាយលុយធំ។ កុងត្រាបច្ចុប្បន្នរបស់ Ferguson ជាមួយ Brighton នឹងផុតកំណត់នៅឆ្នាំ 2028។ គាត់លេងបានប្រកួតសរុបឲ្យ Brighton បានត្រឹមតែ 31 ប្រកួតប៉ុណ្ណោះ ប៉ុន្តែអាចស៊ុតបាល់បញ្ចូលទីបានរហូតដល់ 11 គ្រាប់។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល