បាល់ទាត់អន្តរជាតិ
មិនអាចផ្ទេរ Lucas Paqueta បាន ពេលនេះ Man City បង្វែរគោលដៅមកលើ Eberechi Eze វិញម្ដង

ក្លឹបមេឃខៀវ Manchester City នឹងពិចារណាលើការផ្ទេរមួយសម្រាប់ខ្សែបម្រើប្រយុទ្ធ Eberechi Eze របស់ Crystal Palace បន្ទាប់ពីបានបរាជ័យ មិនអាចឈានដល់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើ Lucas Paqueta របស់ West Ham United បាន។
យ៉ាងណាមិញលោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹប ត្រូវបានគេដឹងថា នឹងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើចំណូលថ្មីម្នាក់ទៀត ឲ្យបានមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះបិទ បន្ទាប់ពីការចាកចេញរបស់ Ilkay Gundogan ទៅ Barcelona និងរបួសរយៈពេលយូររបស់ Kevin De Bruyne។
ដំបូងឡើយ Man City បានកំណត់គោលដៅលើកីឡាករសញ្ជាតិប្រេស៊ីល Lucas Paqueta ដោយកិច្ចព្រមព្រៀងត្រៀមនឹងសម្រេចបានក្នុងតម្លៃ 80 លានផោន ប៉ុន្តែក្រោយមក អ្វីៗត្រូវលុវចោលវិញ បន្ទាប់ពី Lucas Paqueta ត្រូវបានស៊ើបអង្កេតដោយ FIFA និង FA ជុំវិញការចោទប្រកាន់ថា កីឡាកររូបនេះបានបំពានច្បាប់នៃការលេងល្បែងភ្នាល់។
យោងតាមកាសែត Daily Mail បានឲ្យដឹងថា ពេលនេះ Man City កំពុងពិចារណាផ្ទេរតារាឆ្នើមរបស់ក្លឹប Crystal Palace គឺកីឡាករ Eberechi Eze ខណៈដែលពួកគេធ្លាប់បានចាប់អារម្មណ៍លើខ្សែបម្រើរូបនេះអស់រយៈពេល 6 ខែមកហើយ។ គេបានដឹងថា Crystal Palace នឹងទាមទារតម្លៃខ្លួនយ៉ាងហោចណាស់ 70 លានផោន សម្រាប់ Eberechi Eze ខណៈដែលពួកគេបានទិញគាត់មកកាលពីឆ្នាំ 2020 ត្រឹមតែ 17 លានផោន ប៉ុណ្ណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)