Connect with us

បាល់ទាត់អន្តរជាតិ

Aston Villa ត្រៀម​ដេញ​ថ្លៃ​ខ្សែ​ប្រយុទ្ធ Ezzalzouli របស់ Barcelona

Published

on

ក្លឹប Aston Villa ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ត្រៀម​ក្នុង​ការ​​ចូល​រួម​ដេញ​ថ្លៃ​មួយ ​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប Abde Ezzalzouli របស់ Barcelona។ ថ្វី​ត្បិត​តែ​នៅ​ដើម​រដូវក្តៅ​នេះ​ពួក​គេ​បាន​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ Moussa Diaby ប៉ុន្តែ​ទម្រង់​លេង​នៅ​តំបន់​ប្រយុទ្ធ​របស់ Aston Villa ហាក់​នៅ​មិន​ទាន់​មាន​ភាព​មុតស្រួច​នៅ​ឡើយ។

ក្រៅ​ពី​មាន​ទម្រង់​លេង​នៅ​តំបន់​ខាង​លើ​មិន​សូវ​លេច​ធ្លោរ​នោះ ​ប៉ុន្មាន​ថ្ងៃ​មុន​កីឡាករ Emiliano Buendia របស់​ពួក​គេ​បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ ខណៈ​ដែល Tyrone Mings ក៏​មាន​របួសស្រដៀង​គ្នា​ដែរ ហើយ​ធ្វើ​ឲ្យ​គ្រូបង្វឹក​របស់​ក្លឹប​លោក Unai Emery ត្រូវ​ស្វែងរក​កីឡាករ​ចំណូល​ថ្មី​បន្ថែម​ទៀត។

ជាក់​ស្ដែង​នៅ​ពេល​នេះ របាយការណ៍​ពី Sport បាន​ឲ្យ​ដឹង​ថា ក្លឹប Aston Villa កំពុង​សម្លឹង​មើល​ការ​ចុះ​ហត្ថលេខា​លើ Ezzalzouli ឲ្យ​បាន​មុន​ពេល​នៃ​ទី​ផ្សារដោះដូរ​កីឡាករ​រដូវក្តៅ​នេះ​ត្រូវ​បិទ។ គ្រូ​បង្វឹក​របស់ Aston Villa ពេញ​ចិត្ត​នឹង​កីឡាករ​វ័យ 21 ឆ្នាំ​រូបនេះ ដោយ​មើល​ឃើញ​ថា កាល​ពី​រដូវកាល​មុន គាត់​មាន​ភាព​លេច​ធ្លោរ​យ៉ាង​ខ្លាំង ក្នុង​អំឡុង​ពេល​ខ្ចី​ជើង​ទៅ Osasuna។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២